(កំពង់ចាម) ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍ និង អុចកាំជ្រួច នៅក្រុងកំពង់ចាម ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលកម្មវិធីនេះនឹងគ្រោងធ្វើនៅវេទិកាអ៊ុំទូក មាត់ទន្លេក្រុងកំពង់ចាម នាថ្ងៃសៅរ៍-អាទិត្យ-ចន្ទ ១៤-១៥កើត-១រោច ខែអស្សុជ ឆ្នាំថោះ បញ្ច ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨~២៩~៣០ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។