ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

រដ្ឋបាល​ខេត្ត​ព្រៃវែង​បាទ រៀបចំ​ពិធី ទិវា​ដើរ​ពិភពលោក

រដ្ឋបាល​ខេត្ត​ព្រៃវែង​បាទ រៀបចំ​ពិធី ទិវា​ដើរ​ពិភពលោក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ រួម​ជាមួយ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត្ត​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទិវា​ដើរ​ពិភពលោក​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី “​ទិវា​ដើរ​ពិភពលោក​” Walk for life in the world (24 hours) នៅវេលា​ម៉ោង​១០:០០​នាទី​ព្រឹក ចម្ងាយ ១.៥០០​ម៉ែត្រ ដែល​កំណត់​ដោយ TAFISA​។

​ឯកឧត្ដម អភិបាលខេត្ត បាន​មានប្រសាសន៍ថា ខេត្ត​ព្រៃវែង ជា​ខេត្ត​ដំបូង​គេ ដែល​ត្រូវបាន​គណៈកម្មការ​រៀប​ចំ​ទិវា​ដើរ​ពិភពលោក​នៅ​កម្ពុជា ជ្រើសរើស​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ នៅ​ប្រទេស​កម្ពុជា​។ ដោយ​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ ” ទិវា ដើរ​ពិភពលោក ” ក្នុង​គោលបំណង​ផ្សព្វផ្សាយ បញ្ជ្រាប​ការយល់ដឹង និង​លើកទឹកចិត្ត​ដល់​ប្រជាជន ក្នុង​ការគាំទ្រ ចូលរួម​សកម្មភាព​កីឡា​សម្រាប់​ទាំងអស់គ្នា និង​លេង​កីឡា​ដើម្បី​សុខភាព ក្លាយ​ជា​ធនធាន​ប្រកបដោយ សក្ដានុពល ក្នុង​ការរួមចំណែក​ក​សាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ។

​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​បាន​មានប្រសាសន៍​លើកឡើង​ថា ទិវា ដើរ​ពិភពលោក នេះ​គឺជា​ការបង្ហាញ​នូវ​ក្តីស្រឡាញ់ រាប់អាន គ្នា​ទៅវិញទៅមក​និង​ជួយ​បង្កើន​នៅ​សុខភាព ដល់​បងប្អូន​ជា​ពលរដ្ឋ​មាន​សុខភាព​ល្អ ដោយ​ការលេង​កីឡា​ក៏ដូចជា ការហាត់​ប្រាម​ផ្សេងៗ​ផងដែរ​។ កម្មវិធី​ទិវា​ដើរ​លើ​ពិភពលោក​នេះ ចង់​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម ស្រឡាញ់ លេង​កីឡា​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​ជា​បញ្ហា​ដ៏​លំបាក និង​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

​ឯកឧត្តម អភិបាលខេត្ត សូម​លើក​ទឹកចិត្ត​ដល់​បងប្អូន​យុវជន​នាំ​គ្នា​លេង​កីឡា​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បាន​នូវ​សុខភាព​មាំមួន​ផង និង​ជួយ​ឲ្យ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល