ទាន់ហេតុការណ៍
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ” - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A និង​សិស្សានុសិស្ស​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ - ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ ! - ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​មេ ២​ខ្សែ ប្រវែង ១,៧៨០​ម៉ែត្រ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​ប្រចាំខែ វិច្ឆិកា និង​ទិសដៅ​ខែ ធ្នូ និង​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ការពា​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣! - ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣! - យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» «​យើង​រួម​កំលាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» «​លា​ហើយ​ប្លា​ស្ទិក​» - សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ ចាប់ផ្តើម​ហើយ​!
0

ឯកឧត្តម ស៊ូ​ម សារឿ​ន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សមាគម​រាជសីហ៍ ៖ «​កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​នាំនូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជូន​ជាតិ​មាតុភូមិ​»

ឯកឧត្តម ស៊ូ​ម សារឿ​ន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សមាគម​រាជសីហ៍ ៖ «​កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​នាំនូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជូន​ជាតិ​មាតុភូមិ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

បាត់ដំបង ៖ នា ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍ នៅ​សាខា​ខេត្ត​បាត់ដំបង បាត់ដំបង ឯកឧត្តម ស៊ូ​ម សារឿ​ន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សមាគម​រាជសីហ៍ បាន​ថ្លែងថា សម្រាប់​កិច្ចប្រជុំ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​បិទ​បញ្ចប់ កាលពី​ពេល​ថ្មីៗ​កន្លងទៅ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំនូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​ផ្លែផ្កា ជូន​ជាតិ​មាតុភូមិ ។​

​ឯកឧត្តម ស៊ូ​ម សារឿ​ន បាន​ថ្លែង​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា ចំពោះ​ជ័យជំនះ នយោបាយ ការទូត​និង​សេដ្ឋកិច្ច ដ៏​ត្រចះត្រចង់ របស់​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី នៅ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃ ទី​៧ ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដែល​ក្នុងនោះ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ជួបប្រជុំ​ទ្វេរ​ភាគី​ដោយឡែក​ពី​ក្រប​ខណ្ឌ​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត សរុប​ជាង​៣០​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​មេដឹកនាំ​កំពូលៗ នៃ​បណ្តា​ស្ថាប័ន​ក្នុង​តំបន់​និង​អន្តរជាតិ មក​ពី​គ្រប់ទិសទី នៃ​ពិភពលោក មាន​ជាអាទិ៍ ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អាមេរិក កាណាដា អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ មិនតិច​ជាង​២០​នាក់​នោះ​ឡើយ​។​

​ឯកឧត្តម​បន្តថា ក្នុងជំនួប​នោះ​ផងដែរ សម្តេច​ជិប​តី នាយករដ្ឋមន្ត្រី បានបង្ហាញ​សារ ដ៏​មាន​សារៈសំខាន់​មួយ​ទៅកាន់ តំបន់ និង​ពិភពលោក​នៅ​លើ​វេទិកា នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន អាស៊ាន​បូក​អាស៊ី​បូព៌ា និង​នៅលើ​វេទិកា​ដ​ទៀតថា “​សង្គ្រាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​ឡើយ និង​គ្មាន​ការអភិវឌ្ឍ​ណា ដែល​អាច​កើតមានឡើង បើ​គ្មាន​សុខសន្តិភាព ពេល​លេញ​នោះទេ​”​។

​នេះ​ជា​ស្មារតី នៃ​ការផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ ដែល ជា​មេរៀន​ទាញ​ចេញពី​បទ​ពិសោធន៍​ជាក់ស្ដែង នៃ​សោកនាដកម្ម ១,០០០​ជំពូក​របស់​កម្ពុជា ហើយ​នេះ​ក៏​ជា​សារ​នៃ​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក ជា​ពិសេស​បណ្តា​ប្រទេស​ខ្សត់ខ្សោយ​ចង់​លឺ ខណៈ​ដែល​សង្គ្រាម​អ៊ុ​យក្រែន និង​វិបត្តិ​នៅ​ប្រទេស​ភូមា ជាដើម បន្ត​អូសបន្លាយ និង ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក កាន់តែ​តានតឹង​ឡើង​ជា​លំដាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល