ទាន់ហេតុការណ៍
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨ - សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
0

ជនសង្ស័យ​០៥​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជនសង្ស័យ​០៥​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​កាលពី​វេលា​ម៉ោង ១៩ និង ៣០​នាទី ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​បាន​ចូល​លួច​សម្ភារ​មួយចំនួន​នៅក្នុង​ដី​ឡូតិ៍​មួយកន្លែង នៅ​ចំណុច​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ បន្ទាប់​ពី​ទទួលបាន​បណ្តឹង​ផ្ទាល់មាត់​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចុះ​ដល់​ទីតាំង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​បាន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​ចាប់យក​វត្ថុតាង​សម្ភារ​សម្រាប់ធ្វើ​សកម្មភាព​មួយ​ចំនួន​ផងដែរ​។ ជន​ទាំង​០៥​នាក់ រួមមាន ៖
១-​ឈ្មោះ សៅ សិលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​សំណង់ ។
២-​ឈ្មោះ សៅ ហ៊ុយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។
៣-​ឈ្មោះ ហ៊ុយ រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​សំណង់​។
៤-​ឈ្មោះ នៅ ចាន់នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។​
៥-​ឈ្មោះ សម្បត្តិ សា​វេត ហៅ ខ្មៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៥​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា ពួក​ខ្លួន​ពិតជា​ធ្លាប់បាន​ធ្វើ​សកម្មភាព​លួច​ជាច្រើន​លើក​នូវ​សម្ភារ សំណង់ និង​សម្ភារ​មួយទៀត នៅ​ចំណុច​ដី​ឡូតិ៍​ខាងលើ ពិតប្រាកដ​មែន និង​ធ្លាប់​លួច​សម្ភារ​សំណង់​នៅក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​ថែមទៀត​ផង ហើយ​ពួក​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​យ៉ាង​សកម្ម​ផង​ដែរ​។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ សៅ ហ៊ុយ បានឲ្យដឹង​ទៀតថា កន្លងមក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ ពាក់ព័ន្ធ​ករណី​ហិង្សា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ រួម​ទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល