ទាន់ហេតុការណ៍
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨ - សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
0

ប៉ូលិស​ខេត្ត​កំពង់ធំ​២​នាក់​បងប្អូន​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​គំរាម​សាក្សី​នៃ​សំណុំរឿង​ម្តាយ​ឈ្មោះ​ស៊ីម ម៉ាលី ក្លែង​ឯកសារ​យក​ដី​រដ្ឋ​ជិត​៥០០​ហិច​តា

ប៉ូលិស​ខេត្ត​កំពង់ធំ​២​នាក់​បងប្អូន​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​គំរាម​សាក្សី​នៃ​សំណុំរឿង​ម្តាយ​ឈ្មោះ​ស៊ីម ម៉ាលី ក្លែង​ឯកសារ​យក​ដី​រដ្ឋ​ជិត​៥០០​ហិច​តា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

កំពង់ធំៈ ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​២​នាក់​បងប្អូន ក្រៅពី​មុខរបរ​ជា សមត្ថកិច្ច​ប៉ូលិស គឺ​មាន​មុខរបរ​រក​ស៊ី​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​ចូល​ដេប៉ូ​ភ្នំពេញ ក្នុងនោះ​លោក​ប៉ូលិស​ទាំង​២ បាន​យក​សិទ្ធិអំណាច មក​គំរាម​ប្រជាពលរដ្ឋ គំរាម​មេភូមិ ដែល​ជា​សាក្សី ក្នុង​សំណុំរឿង​ម្តាយ​ឈ្មោះ ស៊ី ម៉ាលី បាន​ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​៤៥០​ហិច​តា ហើយ​ចោទ​ថា​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ឲ្យ​។​

​ប៉ូលិស​២​នាក់​បងប្អូន ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហេង សា​រុំ និង​ហេង​ស៊ី​នី ត្រូវបាន​ឃាត់ខ្លួន​ពី​បទ​គំរាម​សាក្សី ក្រោយពី​បាន​មក​បំភ្លឺ​នៅ​តុលាការ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ ២០២០​ក្នុង​សំណុំរឿង​ម្តាយ ឈ្មោះ ស៊ី ម៉ាលី បាន​ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​៤៥០​ហិច​តា ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចេញ មុខ​ធ្វើ​សាក្សី​ជា​ដាច់ខាត ទើប​ធ្វើឲ្យ​មាន​ការ​ខ្លបខ្លាច​អំណាច​របស់​លោក​ប៉ូលិស​២​នាក់​បងប្អូន​នេះ​។​

​លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​មាន​ប្រសាស៍ តាម​ទូរស័ព្ទ​ថា ចំពោះ​ប៉ូលិស​២​នាក់​ដែល​បាន​ធ្វើ​ខុស គឺ​មិន​ពាក់ព័ន្ឋ​និង​អង្គភាព​នោះ​ទេ គឺ​ទុកឲ្យ​ច្បាប់​ជា​អ្នកចាត់ការ​ចុះ លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា លោក​មិន​កាន់ជើង​ចំពោះ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ខុស​នោះ​ឡើយ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​សំណុំរឿង លោកស្រី ស៊ីម ម៉ាលី ដែល​បាន​យក​ដី​រដ្ឋ ឈូសឆាយ ហើយ​ជួល​ដី និង​ទឹក​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​មួយ​ហិតា ២០០​ដុល្លា និង​បាន​ព្រមព្រៀង​គ្នា​ផ្តល់​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ខណៈពេល​ដែល​ប្រជាពលរដ្ឋ បាន​ជួល​ដី​និង​ទឹក លោកស្រី ស៊ីម ម៉ាលី បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ កូ​ពី អត្តសញ្ញាណប័ណ្ណ​គូល័រ មក​ឲ្យ​អ្នកស្រី ក្រោយមក​ក៏​បែកធ្លាយ​រឿង​អ្នកស្រី​យក អត្តសញ្ញាណប័ណ្ណ​ទាំងនោះ មក​ក្លែង​ឯកសារ ដោយ​ចោទ​ថា ដី​ទាំង​៤៥០​ហិច​តា គឺ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ មិនតែប៉ុណ្ណោះ អ្នក​ក៏​មិន​បាន​ផ្តល់​ទឹក​ជូន​ប្រជាពលរដ្ឋ ទាំង​១៥​គ្រួសារ​នោះ​ឡើយ ថែម​ទាំង​ប្រមូល​លុយ​ថ្លៃ​ជួល​បាន​៥០​ភាគរយ ស្មើរ​និង​៥០០០០​ដុល្លា​។​

​តំណាង​ប្រជាពលរដ្ឋ​៤​នាក់ ឲ្យ​ប្រជាពលរដ្ឋ​១៥​គ្រួសារ បានកើត​ការក្តៅក្រហាយ កើតទុក្ខ​មិន​សុខចិត្ត មក​ដាក់​ពាក្យបណ្តឹង មក​តុលាការ ខេត្ត​កំពង់ធំ​ដើម្បី​ទាមទារ​សំណង ៤០ ម៉ឺន​ដុល្លា ពី​អ្នកស្រី ស៊ីម ម៉ាលី តែ​ត្រូវ​បាន​គេចខ្លួន​បាត់​មិន​ចូល​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ខណៈ​នេះ​សមត្ថកិច្ច​កំពុងតែ​ព្យាយាម​ទំនាក់ទំនង ឲ្យ​អ្នក​ចូល​មក​បំភ្លឺ​នៅ​តុលាការ ។​

​ដោយឡែក លោក ប៉ូលិស​២​នាក់​បងប្អូន ហេតុ​ការចង់​ជួយ​បិទបាំង​ការ​ពិត​របស់ សំណុំរឿង​របស់​អ្នកស្រី ស៊ីម ម៉ាលី ជា​ម្តាយ បាន​ប្រើប្រាស់​វិធានការ​គំរាម​សាក្សី មិនឲ្យ​ធ្វើ​សាក្សី តែ​ច្បាប់​គឺ​ច្បាប់ ត្រូវបាន​អ្នក​អនុវត្ត ច្បាប់​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​សួរនាំ​ដំណើរ​ដើមទង និង​ចងក្រង​តាម​និតិ​វិធី​ច្បាប់ សព្វថ្ងៃ​នេះ​ម្នាក់​ស្នងការ រង​ខេត្ត​កំពង់ធំ ហើយ​ម្នាក់ទៀត​ស្នងការរង​ខេត្ត​កំពង់ស្ពឺ ព័ត៌មាន​ដែល​ទើប​និង​ទទួលបាន​មក​នេះ​គ្រាន់​សូម​អោយ​ថ្នាក់ដឹកនាំ​មាន​ការស្រាវជ្រាវ ដើម្បី​កាត់​សាច់​ស្អុយ​ចេញ​តែ​ប៉ុណ្ណោះ​៕​ពត៏មាន​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល