ទាន់ហេតុការណ៍
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨ - សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
0

សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ រាជរដ្ឋាភិបាល​កម្ពុជា សម្រេចផ្អាកការតម្រូវ​ឱ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម និង​បន្ត​សុពលភាព​អាជីវកម្ម នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ រាជរដ្ឋាភិបាល​កម្ពុជា សម្រេចផ្អាកការតម្រូវ​ឱ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម និង​បន្ត​សុពលភាព​អាជីវកម្ម នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​តាមរយៈ​ហ្វេ​សប៊ុក​សម្តេច​ធិបតី​ ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​បាន​សសេរ​ថា ៖ ​ថ្មីៗនេះមានការផ្សព្វផ្សាយ ពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាច នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រោយ​ពី​បា​ន​ពិភាក្សា​ជាមួយ ឯក​ឧត្តម​អគ្គបណ្ឌិ​តសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខ្ញុំ​បាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ការផ្តល់​សេវា​រដ្ឋបាល​មួយចំនួន របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ​នឹង​ការបំពេញ​បែប​បទ​ធ្វើ​អាជីវកម្ម ដូច​មានចែង​នៅក្នុង​សេចក្តីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី ខាងក្រោម​នេះ​។​

​ទន្ទឹមនេះដែរ​, ខ្ញុំ​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ក្នុង​គោលដៅ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែល​នឹង​ត្រូវ​ឱ្យ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​, ព្រមទាំង​ផ្តល់​ប្រយោជន៍​, ថែបំប៉ន និង​លើកកម្ពស់​ការយល់ដឹង ដល់​អ្នក​ប្រកប​អាជីវកម្ម​, មុខរបរ និង​ការងារ ដែល​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល