លោក ហេង ហាប់ ត្រូវក្រសួងមហាផ្ទៃសម្រេចដកមុខតំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយសារត្រូវបានរកឃើញថាល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
យោងតាមលិខិតលេខ ៤៦៧៦ ប្រក ចុះថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២៣ ក្រសួងបានដកមុខតំណែង លោក វរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧២២៩៥ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត មកជាមន្ត្រី ៕