ទាន់ហេតុការណ៍
សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - កម្មវិធី​ទទួលស្គាល់​ថ្នាក់ដឹកនាំ​កំពូល​​ដ៏​ឆ្នើម ប្រចាំ​អាស៊ីអាគ្នេយ៍ ដ៏​អស្ចារ្យ​នៅ​រដូវ​កាលទី​៣ ប្រព្រឹត្ត​ឡើង​នៅក្នុង​ប្រទេស​ថៃ ដ៏​ឧត្តុងឧត្តម​បំផុត ថ្ងៃទី 25 ខែ​កញ្ញា ឆ្នាំ 2023 សមាជិក​សមាជិកា 15 ប្រទេស​នៃ​អាស៊ីអាគ្នេយ៍ ចូលរួម​ជិត 5.000 នាក់​!
0

ក្រុមការងារ​ព័ត៌មាន និង ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ឆ្លើយតប​ជូន​សាធារណជន​ទៅ​នឹង​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sok Sok ដែលថា ប៉ូលីស​ពួនស្ទាក់ មាន​អ្នក​បោះដៃ​ឲ្យ​ពុង សូម​ជួយ​បញ្ឈប់​ទង្វើ​នេះ​ផង ផ្លូវជាតិ​លេខ​៦A ពី​ភ្នំពេញ​ទៅ​ស្ពាន​ព្រែក​តា​មាក់ គីឡូម៉ែត្រ​លេខ​២៣

ក្រុមការងារ​ព័ត៌មាន និង ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ឆ្លើយតប​ជូន​សាធារណជន​ទៅ​នឹង​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sok Sok ដែលថា ប៉ូលីស​ពួនស្ទាក់ មាន​អ្នក​បោះដៃ​ឲ្យ​ពុង សូម​ជួយ​បញ្ឈប់​ទង្វើ​នេះ​ផង ផ្លូវជាតិ​លេខ​៦A ពី​ភ្នំពេញ​ទៅ​ស្ពាន​ព្រែក​តា​មាក់ គីឡូម៉ែត្រ​លេខ​២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងកា​ត​រដ្ឋា​ន​នគរបាល​ខេត្ត​កណ្តាល មាន​កិត្តិយស​សូម​ឆ្លើយតប​ជូន​សាធារណជន​ទៅ​នឹង​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sok Sok និង​មាន​ការចែករំលែក​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការ​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ថា ៖ ប៉ូលីស​ពួនស្ទាក់​មាន​អ្នក​បោះដៃ​ឲ្យ​ពុង សូម​ជួយ​បញ្ឈប់​ទង្វើ​នេះ​ផង ផ្លូវជាតិ​លេខ​៦A ពី​ភ្នំពេញ​ទៅ​ស្ពាន​ព្រែក​តា​មាក់ គីឡូម៉ែត្រ​លេខ​២៣​។​
​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជា​ឲ្យ​លោក​អធិការ​នគរបាល​ស្រុក​មុខកំពូល ស្រាវជ្រាវ​បំភ្លឺ​ជាបន្ទាន់​។​

​ជា​លទ្ធផល​៖
​កន្លងមក​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល តែងតែ​ចុះ​ប្រតិបត្តិ​ការសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ថ្នាក់ដឹកនាំ​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ និង​ដោះស្រាយ​ទាន់ពេលវេលា​រាល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជា​យថាហេតុ ព្រមទាំង​ធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍ ដូចជា មិន​គោរព​ស្តុប​(​ភ្លើង​ក្រហម​) ជាដើម មិន​មាន​កម្លាំង​បោះដៃ​ឲ្យ​ពុង​នោះទេ​។​

​ចំពោះ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sok Sok ដែល​បាន​បង្ហោះ​រូបភាព ថា ប៉ូលីស​ពួនស្ទាក់​មាន​អ្នក​បោះដៃ​ឲ្យ​ពុង​នោះ មិនមែន​ជា​កងកម្លាំង​នគរបាល​ចរាចរណ៍​នោះទេ ហើយ​ក៏​មិនមែន​ជា​អ្នក​បោះដៃ​ឲ្យ​ពុ​ងដល់​នគរបាល​ចរាចរណ៍​ទេ គឺ​ទីតាំង​នោះ​ជា​កន្លែង​ជួសជុល​ម៉ូតូ និង​កង់​បី​(​ផាស​ស្អាប់​) ចំណែក​អ្នក​រត់​កង់​បី មួយចំនួន​គាត់​មាន វិទ្យុ​ទាក់ទង​ជាមួយ​ក្រុម​អ្នករត់​កង់​បី​ដូចគ្នា​តែប៉ុណ្ណោះ​។​

​អាស្រ័យហេតុនេះ សូម​សាធារណ​ជន​មេត្តា​ជ្រាប និង​កុំ​មាន​ការភាន់ច្រឡំ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល