ទាន់ហេតុការណ៍
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨ - សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
0

សមាគម​រាជសីហ៍ រៀបចំ​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សាខា​រាជធានី​ភ្នំពេញ និង អនុ​សាខាសមាគម​រាជសីហ៍​ប្រចាំ​ខណ្ឌ​ទាំង​៦ និង ប្រគល់​បណ្ណ​សរសើ​ដល់​សមាជិក​អ្នក​សង្កេតការណ៍​បោះឆ្នោត​

សមាគម​រាជសីហ៍ រៀបចំ​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សាខា​រាជធានី​ភ្នំពេញ និង អនុ​សាខាសមាគម​រាជសីហ៍​ប្រចាំ​ខណ្ឌ​ទាំង​៦ និង ប្រគល់​បណ្ណ​សរសើ​ដល់​សមាជិក​អ្នក​សង្កេតការណ៍​បោះឆ្នោត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ សមាគម​រាជសីហ៍ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា អនុ​សាខាសមាគម​រាជសីហ៍​ប្រចាំ​ខណ្ឌ​ទាំង​៦ មាន​ជាអាទិ៍ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល ខណ្ឌដង្កោ ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វា និង​បាន​ប្រគល់​បណ្ណ​សរសើរ​ដល់​សមាជិក​អ្នកសង្កេតការណ៍​បោះឆ្នោត​របស់​សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ ។

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សមាគម​រាជ​សីហ៍ សមាជិក សមាជិកា​សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ​សរុប​ចំនួន​ជាង​៣៥០ នាក់ ។​

​ជា​កិច្ច​ចាប់ផ្តើម លោក សរ សំណាង ប្រធាន​សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការស្វាគមន៍ និង​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​របស់​សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ នៅ​ក្នុង​ការចូលរួម​អនុវត្ត​ការងារ​មនុស្សធម៌ និង​សប្បុរសធម៌​នៅក្នុង​ភូមិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ និង​បាន​សំណូមពរ​ផងដែរ ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា អនុ​សាខាសមាគម​រាជសីហ៍​សាខា​ខណ្ឌ​ទាំង​ប្រាំមួយ ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី ឲ្យខិត​ខំ​បំពេញ​ការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​បេសកកម្ម និង​ចក្ខុវិស័យ​របស់​សមាគម​រាជ​សីហ៍​។

​ជាមួយគ្នា​នេះ​ផង​ដែរ លោក គា សំណាង ប្រធាន​អនុ​សាខាសមាគម​រាជ​សីហ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​ឲ្យ​ប្រធាន​អនុ​សាខាសមាគម​រាជសីហ៍​ខណ្ឌ​ទាំង​ប្រាំ បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​នូវ​លក្ខន្តិកៈ​និង​បទបញ្ជា​ផ្ទៃក្នុង​សមាគម រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ស្វែងរក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​អនុវត្ត​សកម្មភាព​មនុស្សធម៌រ​បស់​សមាគម និង​ផ្សព្វផ្សាយ ពង្រីក​ចលនា​យុវជន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌រ​បស់​សមាគម​រាជសីហ៍​។​

​ជា​កិច្ច​បន្ត ឯកឧត្តម ទេព យុទ្ធី ប្រធាន​ប្រឹក្សារ​សមាគម​រាជសីហ៍​បាន​ផ្តល់​នូវ​អនុសាសន៍ មួយចំនួន​ជូន​ដល់ ថ្នាក់ដឹកនាំ សមាជិក​សមាជិកា សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ការតែងតាំង​ឲ្យ​យកចិត្តទុកដាក់​គោរព មិន​គ្រាន់តែ​ទៅ​លើ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​សមាគម ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​តែ​គោរព​ច្បាប់​និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ដើម្ប​ឲ្យ​ការប្រតិបត្តិ​ការងា​ររបស់​សមាគ​ម​រាជសីហ៍​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ ក៏​បាន​មានប្រសាសន៍ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​សមាគម​រាជសីហ៍​ទាំងមូល​ចូលរួម​សំដែង​ការអបអរសាទរ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ជ័យជំនះ​នយោបាយ ការទូត​និង​សេដ្ឋកិច្ច ដ៏​ត្រចះត្រចង់ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយកដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ថ្មីៗ កន្លងទៅនេះ នៅ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​ក្នុងនោះ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ជួបប្រជុំ​ទ្វេភាគី​ដោយឡែក​ពី​ក្របខណ្ឌ​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត សរុប​ជាង​៣០ ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ព្រមទាំង​មេដឹកនាំ​កំពូលៗ​នៃ​បណ្តា​ស្ថាប័ន​តំបន់​និង​អន្តរជាតិ​មក​ពី​គ្រប់ទិសទី​នៃ​ពិភពលោក សរុប​មិន​តិច​ជាង​២០​នាក់​នោះ​ឡើយ​។​

​ឯកឧត្តម​ប្រធាន​សមាគម​រាជ​សីហ៍ បាន​មានប្រសាសន៍​លើកឡើង​ផង​ដែរ អំពី​ការរីកចម្រើន​របស់​ស​មាគ​ម​រាជសីហ៍ ទោះបីជា​សមាគម​រាជសីហ៍​បាន​នឹង​ទទួលរង​នូវ​ផល​ប៉ះពាល់​នៃ​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក រួមផ្សំ​ជាមួយ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ ក៏​សមាគម​រាជសីហ៍​បាន​ខិតខំ​ពុះពារ​នូវ​បញ្ហាលំបាក​ទាំងអស់នេះ​អនុវត្ត​និង​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង មានដូចជា បាន​ពង្រីក​រចនាសម្ព័ន្ធ​សាខាសមាគម​រាជសីហ៍ រហូត​ដល់​ចំនួន​២៩ នៅ​ឆ្នាំ​២០២៣ និង​មាន​សមាជិក​សមាជិកា រហូតដល់ ចំនួន ៧៥៤៧ អង្គ​/​នាក់ នៅ​ឆ្នាំ​២០២៣ និង​មាន​អនុ​សាខាសមាគម​រាជសីហ៍​ចំនួន ៤៥ នៅ​ទូទាំង​រាជធានី​-​ខេត្ត និង​ក្រៅប្រទេស​។

​រីឯ​ការងារ​មនុស្សធម៌​និង​សប្បុរសធម៌​វិញ សមាគម​រាជសីហ៍​អនុវត្ត​បាន​ចំនួន ៦៦៩ លើក នៅ​ឆ្នាំ​២០២៣ នេះ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៥៧៦,០០០,០០០ លាន​រៀល ស្មើនឹង ១៤៤,០០០ ដុល្លារ​អាម៉េរិក​។​

​ទន្ទឹមនេះ ឯកឧត្តម​ប្រធាន​សមាគម​រាជសីហ៍​ក៏មាន​ចំណុច​មួយចំនួន​ផ្តល់​ជា​អនុសាសន៍​ទៅ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា ដែល​ទទួលបាន​ការតែងតាំង​សម្រាប់​យកទៅអនុវត្ត​នៅក្នុង​សាខា​និង​អនុសាខា របស់ខ្លួន មានដូចជា :
​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ត្រូវអនុវត្ត​នូវ​ចំណុច​៤ នៃ​ឥទ្ធិបាទ​ធម៌ សម្រាប់ឲ្យ​ការងារទទួល​បានជោ​គ​ជ័យ មាន​ជាអាទិ៍ ឆន្ទះ វីរិយះ ចិត្ត និង​វិមង្សា មានគំនិត​នវានុវត្តន៍ និងឧ​ត្ត​មានុ​វត្តន៍ ត្រូវ​ប្រកាន់​ទស្សនៈ​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ រក្សា​សាមគ្គីភាព​និង​ការឯកភាព​ផ្ទៃក្នុង អនុវត្ត​ការងារ​ជា​ក្រុម និង​ហ៊ាន​ទទួលខុសត្រូវ​នូវ​រាល់​កំហុស​តូច​-​ធំ​ដើម្បី​ធ្វើ​ការកែលម្អ និង​ការធ្វើ​ប្រតិភូកម្ម សិទ្ធ​និង​អំណាច ទៅលើ​ផ្នែក​ណាមួយ​នៃ​ការងារ​ដើម្បី​ធានា​ភាព​រហ័ស​និង​ប្រសិទ្ធភាព​ការងារ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល