ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

ប្រជាពលរដ្ឋ​ភូមិពាលញែក​២ រំពឹងឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត នឹង​អាច​ដោះស្រាយ​វិវាទ​សុំ​បើកផ្លូវ ខណៈលោក​អភិបាលរង​ខេត្ត​ពោធិ៍សាត់ ពៅ ពិសិដ្ឋ មិន​ព្រម​ដោះស្រាយ​តាម​ការស្នើសុំ​ពលរដ្ឋ ១២​គ្រួសារ បែ​ជា​សម្រេច​ឱ្យ​បិទ​ផ្លូវ​ទៅវិញ​!

ប្រជាពលរដ្ឋ​ភូមិពាលញែក​២ រំពឹងឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត នឹង​អាច​ដោះស្រាយ​វិវាទ​សុំ​បើកផ្លូវ ខណៈលោក​អភិបាលរង​ខេត្ត​ពោធិ៍សាត់ ពៅ ពិសិដ្ឋ មិន​ព្រម​ដោះស្រាយ​តាម​ការស្នើសុំ​ពលរដ្ឋ ១២​គ្រួសារ បែ​ជា​សម្រេច​ឱ្យ​បិទ​ផ្លូវ​ទៅវិញ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពោធិ៍សាត់​៖ ប្រជាពលរដ្ឋ​ចំនួន​ជាច្រើន​គ្រួសារ កើតកា​រ​ខកចិត្ដ ថ្បិត​លោក ពៅ ពិសិដ្ឋ អភិបាលរ​រង​ខេត្ដ​ពោធិសាត់ សម្រេចចិត្ដឱ្យ​បិទផ្លូវ​ដែល​ពលរដ្ឋ​ស្នើសុំ​បើក​ទៅ​វិញ​។​

​ប្រជាពលរដ្ឋ​រស់​ស្ថិតនៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ​២០២៣ បាន​នាំគ្នា​ធ្វើ​ការស្នើសុំ ឯកឧត្ដម ខូ​យ រី​ដា អភិបាល​ខេត្ដ​ពោធិ៍សាត់ ឱ្យ​ជួយ​រក​ដំណោះស្រាយ​បើកផ្លូវ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ងាយស្រួល​ក្នុង​ធ្វើដំណើរ​។​

​ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ខូ​យ រី​ដា អភិបាល​ខេត្ដ​ពោធិ៍សាត់ បាន​ហៅ​លោក ដួង គឹម​ស៊ុន ដែល​តំណាង​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ ឱ្យ​ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​បើកផ្លូវ​ច្រក ដែល​នៅសល់ ៤​ម៉ែត្រ x ១៥​ម៉ែត្រ ក្នុង ដូចដែល​មាន​ប្លង់​សូរិយោដី​ខេត្ត ជា​លទ្ធផល​គឺ​ផ្ទុយស្រឡះ​ពី​ការស្នើសុំ និង​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ ។ ដោយ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ដ បាន​ប្រាប់​ទៅ​លោក ដួង គឹម​ស៊ុន ថា សម្រេច​បិទ​ផ្លូវ​នោះ និង​មិន​បន្ដ​ដោះស្រាយ​តទៅទៀត​ទេ​។​

​តើ​មានរឿង​អ្វី​នៅ​ពី​ក្រោយ​ហេតុការណ៍​នេះ បានជា​លោក ពៅ ពិសិដ្ឋ ទើប​ហ៊ាន​សម្រេច​បិទ​បែបនេះ​?

​គួរលឹ​ក​ផង​ដែល​ថា រឿង​រាវ​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​នោះ បានអូសបន្លាយ​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មកហើយ តែ​ពុំ​មាន​ការដោះស្រាយ​ណាមួយ​ទទួលបាន​ជា​ផ្លែ​ផ្កា​នោះ​ទេ​។​

​តាម​ប្រភព​ច្បាស់ការ​មួយ​ពី​ប្រជាពលរដ្ឋ បាន​បង្ហើប​ប្រាប់ថា សារព័ត៌មាន​យើង​ថា​ស្ដ្រី​ដែល​សាងសង​ផ្ទះ​បិទ​ផ្លូវ​មួយ​ខ្សែ​នោះ មានឈ្មោះ សឿន កុសល​នារី មាន​តួនាទី​ជា​មន្ដ្រី​ជាប់​កិច្ចសន្យា​នៅ​មន្ទី​កិច្ចការនារី ខេត្ដ​ពោធិ៍សាត់ ដែល​បាន​ទាមទារ​ប្រាក់ ៤០០០០ ដុល្លា​ជា​ថ្នូរ​និង​ការរុះរើ​បើកផ្លូវ និង​ឈ្មោះ តាំង សេង​លាប ដែល​បាន​យក​ផ្លូវ​ធ្វើ​ជា​អាជីវកម្ម​ផ្ទាល់​ផងដែរ​។​

​ក្រោយពី​ទទួលបាន ដំណឹង​គួរឱ្យ​តក់​ស្លត់​បែបនេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិពា​ញែក​២ បាន​ជ្រួលច្របល់ ខកចិត្ត ត្បិត​អី​ទៅ​ជា​បែប​នេះ​ទៅវិញ​? ហើយក៏​បាន ទូរស័ព្ទ​ទៅ​សួរ ឯកឧត្ដម ខូ​យ រី​ដា ដោយ​មាន​ការសង្ស័យ និង​មិន​អស់​ចិត្ដ​នោះ ស្រាប់តែ ឯកឧត្ដម ខូ​យ រី​ដា អភិបាលខេត្ដ​បាន​ប្រាប់ថា គាត់​ពុំ​បាន​បញ្ជា​ឱ្យមាន​ការបិទផ្លូវ ដូច​ដែល​ការលើកឡើង​នោះទេ​។​

​តើ​លោក ពៅ ពិសិដ្ឋ មាន​អ្វី​លាក់បាំង​មែន​ទេ​? ហើយ​ថែមទាំង​អនុវត្ដ​ខុសពី​ការពិត​ដូច្នេះ​? នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ដដែល​ស្ថិតក្នុង​អង្គប្រជុំ​នោះ ដែលមាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ លោក ពៅ ពិសិដ្ឋ បាន​លើកឡើង​ថា គឺ​សម្រេច​បិទ​ត្រឹម ៤​ម៉ែត្រ​គុណ​នឹង ១៥​ម៉ែត្រ តាម​បុគ្គល​ម្នាក់ លោកស្រី សឿន កុសល​នារី ដោយ​សម្អាង​លើ​ច្បាប់​ផ្សេងៗ និង​មិន​ចាំបាច់​ត្រូវ​បើក​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ​មាន​ផ្លូវ​ធ្វើចរាចរ​ណ៍ហើយ​។​

​លោក​បាន​បន្តថា ផ្លូវ​ច្រក​ខាងលើ គឺជា​ផ្លូវ​គ្រោង​ដែល​គូស​ថ្មី​របស់​សូរិយោដី មិនមែន​ជា​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ទេ ដូចនេះ​អាជ្ញាធរ​ខេត្ត​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបិទផ្លូវ​នោះ​វិញ​។​

​ដោយឡែក​លោក ឱន សទ្ធា ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត​ពោធិ៍សាត់ បែរជា​និយាយ​ស្រប​ថា ផ្លូវ​ច្រក​នេះ​ពិតជា ផ្លូវ​គ្រោង​ដែល​គូស​ថ្មី​របស់​សូរិយោដី​ពិតប្រាកដ​មែន​។ ការលើក​ឡើង​ដូចនេះ​ផ្ទុយស្រឡះ​ពី​ការលើកឡើង​របស់ លោក​ឱ សទ្ធា ដូច​មាន​ក្នុង​កំណត់ហេតុ​ប្រជុំ​ដោះស្រាយ​កន្លងមក ដែល​ដឹកនាំ​លោក ចេង ឡៃ អភិបាលរង​ខេត្ត និង​ជា​អតីត​ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត​ពោធិ៍សាត់ ដែល​លោក​ប្រធាន​មន្ទី​រថា​ផ្លូវ​ច្រក​នេះ​ជា​ផ្លូវ​ចាស់ ផ្ទះ​កើត​ក្រោយ​ផ្លូវ ដែល​ធ្លាប់​ទទួល​ការដោះស្រាយ​វិវាទ​ផ្លូវ​ច្រក​នេះ​កន្លងមក ។​

​កាន់តែ​ក្ដៅ​ហើយ​ពេលនេះ ប្រជាពលរដ្ឋ​ទាំង​ជាច្រើន​គ្រួសារ សម្ដែង​ការ​មិន​ពេញចិត្ដ​ចំពោះ​ចំណាត់ការ​របស់​លោក ពៅ ពិសិដ្ឋ ដែល​សម្រច​ឱ្យ​មាន​ការបិទផ្លូវ ហើយ​ឱ្យ​ឈប់​មាន​ការតវ៉ា​លើ​រឿង​សុំ​បើកផ្លូវ​នេះ​។​

​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ រង់ចាំ​មើល​ថា​ តើ ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត នឹង​អាច​ដោះស្រាយ​វិវាទ​សុំ​បើកផ្លូវ​ច្រក​នេះ បាន​ដែល​ឬទេ​? ប្រជាពលរដ្ឋ នៅតែ​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​បំផុត​ចំពោះ ឯកឧត្ដម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត នឹង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាក់​ជា​មិនខានឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល