ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

សូម​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម​យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ បើក​ការស៊ើបអង្កេត ឱ្យបាន ស៊ីជម្រៅ តើ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាខ្លះ នៅ​ពីក្រោយ​ខ្នង​ក្នុងការ​បើកភ្លើង​ខៀវ​ឲ្យ​លោក អ៊ុំ​គឹម ឡុង​ស្រូរ ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ជាច្រើន​ហិកតា ខណៈ​លោក​ថា​មាន​លិខិត​កាន់កាប់​!

សូម​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម​យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ  បើក​ការស៊ើបអង្កេត ឱ្យបាន ស៊ីជម្រៅ តើ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាខ្លះ នៅ​ពីក្រោយ​ខ្នង​ក្នុងការ​បើកភ្លើង​ខៀវ​ឲ្យ​លោក អ៊ុំ​គឹម ឡុង​ស្រូរ ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ជាច្រើន​ហិកតា ខណៈ​លោក​ថា​មាន​លិខិត​កាន់កាប់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប ៖ ដោយសារ​តែ​អំណាច​ទឹក​លុយ​អាច​ធ្វើឲ្យ​មនុស្ស​យើង​ផ្លាស់​ប្ដូរ​ពី​មនុស្ស​ស្មោះត្រង់​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ក្បត់​ឧត្តមគតិ​ខ្លួនឯង ហ៊ាន​បំពាន​ទៅ​នឹង​ផ្លូវ​ច្បាប់​ក៏មាន​ដែរ ពោល​គឺ​ផ្ដើមចេញ​ពី​សេចក្តី​លោភលន់​និង​ផលប្រយោជន៍​តែប៉ុណ្ណោះ ករណី​នេះ​សូម​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ បើក​ការស៊ើបអង្កេត ឱ្យបាន​ស៊ីជម្រៅ តើ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាខ្លះ នៅ​ពីក្រោយ​ខ្នង​ក្នុងការ​បើកភ្លើង​ខៀវ​ឲ្យ​លោក អ៊ុំ​គឹម ឡុង​ស្រូរ ដាក់​គ្រឿងចក្រ​ឈូសឆាយ​រុក​រាង​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ជាច្រើន​ហិកតា ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន យ៉ាង​អាណាធិបតេយ្យ ខណៈ​លោក អ៊ុំ​គឹម ឡុង​ស្រូរ ថា​មាន​លិខិត​កាន់កាប់​. ព័ត៌មាន​មិន​មែន​ជា​វត្ថុតាង​នោះទេ​.? តែ​វា​ជា​តម្រុយ អាចឈាន ទៅរក​វត្ថុ​តាម​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង ភូមិ​គកោះ ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ថា ម្ចាស់​គ្រឿងចក្រ​ដែល​យក​មក​ឈូសឆាយ​ដី​គម្រប​ព្រៃឈើ​នោះ​មានឈ្មោះ អ៊ុំ​គឹម ឡុង​ស្រូរ ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ​ខាង​ធ្វើ​សកម្មភាព​ឈូក​ឆាយ​រុក​រាង​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ទាំង​កណ្ដាល​ថ្ងៃ​តែម្ដង ដោយ​ដាក់​គ្រឿងច​ក្រអេ​ស្កា​ម៉ូទ័​រ​(​ហៅ​អាអិច​)​ចំនួន​០២ គ្រឿង ដោយ​គ្មាន​ញញើត​ច្បាប់​បន្តិច​ទាល់តែសោះ សង្ស័យ​មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ភូមិ គកោះ ឃុំ​ល្វែង​ឬ​ស្សី ជាមួយគ្នា​បាន​និយាយ​ស្ទើរតែ​គ្រប់​មាត់​ទៅ​ហើយ ល្បី​ថា​ឈ្មោះ​នេះ​មិនចេះ​ខ្លាច​អ្វី​ទាំងអស់ នៅ​ក្នុង​ការ​បំភ្លេច​បំផ្លាញ​ដី គម្រប​ព្រៃឈើ របស់​រដ្ឋ យកមក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ប្រមុខ​ដឹកនាំ​លោក​បាន​មាន​អនុសាសន៍​ហើយ​ថា ខ្លាច​តែ​អស់លោក​មិន​ធ្វើ​បើសិនជា​អស់លោក​ធ្វើ​ទោះបី​តែ​នៅ​ទីកន្លែង​ណា​ក៏​ធ្វើ​បាន​ដែរ បងប្អូន​ប្រជាពលរដ្ឋ​លាន់មាត់​គ្រប់គ្នា និង​ឈ្មោះ អ៊ំ​គឹម​ស្រូ ដែល​ជា​មេខ្លោង​បំផ្លាញ កម្រ​ប​ព្រៃឈើ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ អង្គភាព​យើង បានខ​ល​តាម​លេខ​ទូរ​សព្ទ ទៅ​លោក អ៊ុំ​គឹម ឡុង ស្រូ​រ ដើម្បី សុំ​ការបំភ្លឺ ពី​លោក ករណី​ឈូសឆាយដី គម្រប​ព្រៃឈើ របស់​រដ្ឋ លោក​ក៏​បាន​ឆ្លើយបំភ្លឺ​មក​អង្គភាព​យើង ថា លោក​ឈូសឆាយ ដី​របស់​លោក ដែល​មាន​លិខិត​កាន់កាប់​បណ្ដោះអាសន្ន ប៉ុន្តែ​លោក ពុំ​បាន​សុំច្បាប់ ឈូសឆាយ​នោះទេ ក្រុមការងារ យើង​បាន​សុំ ឱ្យ លោក​មាន លិខិត​កាន់កាប់ បណ្ដោះអាសន្ន សូមឱ្យ​លោក​បង្ហាញ ប៉ុន្តែ​លោក​មិន​បង្ហាញ​ទាល់តែសោះ​។ ជា​ចុងក្រោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុងភូមិ​កកោះ ឃុំ​ល្វែង​ឫស្សី ស្រុក​ជា​ក្រែង ខេត្តសៀមរាប​។​

ពាក់ព័ន្ធ​នឹង​លោក អ៊ុំ​គឹម ឡុង​ស្រូរ ឈូសឆាយ​ដី​គម្រប​ព្រៃឈើ​នេះ​លោក យុន ប្រុស មេឃុំ​ល្វែង​ឬ​ស្សី បានឲ្យដឹង​ថា​កន្លងម​កលោក អ៊ុំ​គីម ឡុង​ស្រូរ បាន​មក​សុំ​គាត់​ឈូសឆាយ​ធ្វើ​ផ្លូវ​ចូល​ទៅ​ស្រែ គាត់​ថា​បើ​ឈួស​ធ្វើ​ផ្លូវ​អាចធ្វើ​បាន ក៏​ប៉ុន្តែ​បើ​ប៉ះ​ចំ​ដី​គម្រប​ព្រៃឈើ​គឺ​មិន​អនុញ្ញាត​ទេ លោក​បាន​បន្តទៀតថា​ក្រោយមក​ក៏​ទទួល​ព័ត៌មាន​ថា​លោក អ៊ុំ​គីម ឡុង​ស្រួរ ទៅ​ឈូស​ឆាយ​ព្រៃ គាត់​ក៏​ឱ្យ​ក្រុមប្រឹក្សា​ឃុំ​ចុះទៅពិនិត្យ​មើល​ឃើញ​ថា​ពិតជា​មាន​ការ​ឈូសឆាយ​ព្រៃ​មែន​។​

​ចំណែក​លោក បូ ម៉េង​ទ្រី អភិបាលស្រុក​ជីក្រែង​បានឲ្យដឹងថា លោក​ជាប់រវល់​មិនទាន់​បាន​សួរនាំ ឱ្យ​សួរ​ទៅ​ខាង​អាជ្ញាធរ​ឃុំ ខណៈ​រឿងនេះ​អាជ្ញាធរ​ឃុំ​ថា​ផុត​ពី​ដៃ​គាត់​ហើយ​។ ក្រោយ​ពី​ឃើញ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង ដី រួចមក គេ​ក៏​សង្កេត​ឃើញ លោក អ៊ឹម​ឡុងកំ​ស្រូ នៅ​តែ​ធ្វើ​សកម្មភាព ដិត​បំផ្លាញ ដីព្រៃ​ដែល​ឈូសឆាយ​កន្លងទៅ​។​

​ដោយឡែក​លោក សូរ ផល្លា មន្ត្រីរដ្ឋបាល​ព្រៃឈើ បានឱ្យ​ដឹង​ត​ថា​ពាក់ព័ន្ធ​ការ​ឈួសឆាយ​ដី​ព្រៃ​នេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង លោក​បន្ត​ទៀត​ថា​ប្រសិនបើ​មានការ​ឈូសឆាយ​ទៀត​នោះ​គឺ​លួច​ទៅ​ធ្វើ​ជំនាញ​មិន​បានដឹង​ទេ​។​

​ជា​ចុងក្រោយ ប្រជាពលរដ្ឋ ស្នើសុំ ដល់​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត មេត្តា​ចាត់​វិធានការ ជាពិសេស លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប ដាក់ កម្លាំង អធិការកិច្ច​ចុះ ស្រាវជ្រាវ ត្រួតពិនិត្យ លើ​ទីតាំង​ដី មួយកន្លែង ស្ថិតនៅក្នុង ភូមិ​កកោះ ឃុំ​ល្វែង​ឫស្សី ស្រុក​ជា​ក្រែង ដើម្បី​ដក​ហូត ដី​នោះ​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល