ខេត្តស្ទឹងត្រែង÷ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក ឈាត វាសនា អនុប្រធាន.ខ.២៦.២ និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកតាមការិយាល័យបោះឆ្នោតទាំង៩ការិយាល័យ ក្រោមការដឹកនាំសម្របសម្រូលដោយ លោក សុវណ្ណ ពិសេដ្ឋ ប្រធានក្រុមការងារចុះជួយឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក ឈាត វាសនា ក្រោយពីកិច្ចប្រជុំចប់លោកបានដឹកនាំក្រុមការងារទៅលើកស្លាកគណៈបក្សប្រជាជនកម្ពុជា មានរូបសម្រេចពញាចក្រីហេងសំរិន និងសម្រេចតេជោហ៊ុនសែន ចំនួន០២ ផ្ទាំងបានលើកដាក់បន្ថែម នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង ដើម្បីតាំងបង្ហាញជូនប្រជាពលរដ្ឋនិងសម្រាប់ដាស់ស្មារតីឱ្យបងប្អូនយើងទាំងអស់គ្នាទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកបានបន្តទៀតថា ការអនុវត្តបែបនេះដើម្បីសំដែងការដឹងគុណចំពោះ គណៈបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ មិនថាទីក្រុងឬជនបទទេ ដោយមើលឃើញជាក់ស្តែង ដូចជាការសាងសង់ ផ្លូវបេតុង ផ្លូវកៅស៊ូ និងផ្លូវលំជនបទ បានល្អងាយស្រួល ក្នុងការធ្វើដំណើរ ជីវភាពប្រជាពលរដ្ឋ ធូរធារ សម្បូរសប្បាយ ដូចប្រសាសន៍សម្តេចតែងតែលើកឡើង ថា ទីណាក៏មានការអភិវឌ្ឍន៍ដែរ ។
លោក ឈាត វាសនា អនុប្រធាន.ខ.២៦.២ និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្បាលរមាស ស្រុកសេសាន បានសំដែង ការសប្បាយចិត្ត ចំពោះក្រុមការងារ របស់លោកអនុបណ្ឌិត ឌីម សុខុន លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ ដារ៉ា លោក ញ៉ែម យ៉ុង និង លោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) ដែរបានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើផ្លាកគណបក្សប្រជាជនកម្ពុជា ចំនួន០២ផ្ទាង ដែលមានរូបសម្ដេច ពញ្ញាចក្រី ហេង សំរិន និងសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ទៅលើកបន្ថែមនៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានកាន់តែមើលឃើញច្បាស់ពីការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន មានការរីកចំរើននិងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ហើយលោកសូមជូនពរដល់ក្រុមការងារ សូមឲ្យជួបប្រទះតែនិងសេចក្តីសុខសេចក្តីចម្រើននិងប្រកបមុខរបរទទួលទានឲ្យបានជោគជ័យគ្រប់ភារកិច្ចផងដែរ។គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារ របស់លោកអនុបណ្ឌិត ឌីម សុខុន លោកអនុបណ្ឌិត ឃីម រដ្ឋា និង លោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍)បាននាំយកផ្លាកគណបក្សប្រជាជនកម្ពុជា ចំនួន០៤ផ្ទាំង ទៅលើកបន្ថែម នៅក្នុងភូមិថ្មី១ នឹង ភូមិព្រែកសំរោងទី២ ក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកស្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ ផ្ទាំងទៅលើបន្ថែមនៅក្នុង ឃុំស្រែគរ នឹង នៅទី២១ នាំយកចំនួន១០ ផ្ទាង ទៅលើបន្ថែមនៅក្នុងភូមិ(ឧបសម្ព័ន្ធ)ចំណុះឲ្យភូមិស្ដៅ ហៅភូមិញើន ឃុំស្ដៅ នឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នាំយកចំនួន០៥ផ្ទាង់ ទៅលើកបន្ថែមនៅក្នុង ឃុំតាឡាត់ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែ សរុបស្លាកគណបក្សប្រជាជនកម្ពុជា ដែលក្រុមការងារនាំយកទៅលើកទាំងអស់មានចំនួន២៥ផ្ទាំង៕