ទាន់ហេតុការណ៍
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨ - សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​អគារសិក្សា​ថ្មី​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​អគារ​សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី​» ត្រូវបាន​សាងសង់​ឡើង ដោយ​ចំណាយ​ថវិកា​សរុប​ជិត ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ថវិកា​សាងសង់​អគារសិក្សា​ថ្មី​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហ​កម្ពុជា និង​ក្រុមគ្រួសារ ព្រមទាំង​សប្បុរសជន​នានា​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​នា​ថ្ងៃនេះ ដែល​ជា​ការរួមចំណែក​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​បន្ថែម​ទៀត​សម្រាប់​វិស័យ​អប់រំ​របស់​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មាន​កែតម្រូវ​លើ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង ទាក់ទង​ការអបអរសាទរ​សម្ពោធ​អគារសិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា តែ​បែ​ជា​អ្នកនិពន្ធ និពន្ធ​ច្រឡំ​ដាក់​ថា​សាកលវិទ្យាល័យ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជា​ទៅវិញ​។ សម្ដេច​តេជោក៏បាន​បន្ថែមទៀត​ថា ពេលខ្លះ​ការនិពន្ធ​បទ​ចម្រៀង​ហាក់បីដូចជា​លឿន​ពេក ដែល​មិន​បាន​សិក្សា​ឱ្យ​ស៊ីជម្រៅ ធ្វើឱ្យ​មាន​ការខុសឆ្គង ហើយ​ពេល​ខ្លះ​និពន្ធ​ទៅតាម​សកម្មភាព​ប្រចាំថ្ងៃ ដែល​ធ្វើឲ្យ​អ្នកស្ដាប់ ស្ដាប់​សឹង​មិនទាន់ សូម្បី​សម្ដេច​ក៏​មិន​មាន​ពេល​ស្តាប់​ដែរ​។ ដូច្នេះ​សម្ដេច​តេជោ​សំណូមពរ​ឲ្យមាន​ការដក​បទ​ចម្រៀង​មួយ​នេះចេញ និង​ធ្វើ​ការកែតម្រូវ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​ជ្រើសរើស​គ្រូ​ល្អៗ​មក​បណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​ពុទ្ធិក​សីហមុនី​រាជា ក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​និស្សិត​ឲ្យមាន​សមត្ថភាព​ល្អប្រសើរ​។ ជាមួយគ្នា​នោះ​ផងដែរ សម្តេច​តេជោក៏បាន​ជំរុ​ញ​ឱ្យ​ពង្រឹង​កិច្ច​ការ​នៃ​ការធ្វើ​និក្ខេបបទ​ថ្នាក់បណ្ឌិត​ឲ្យបាន​ត្រឹមត្រូ​វ​ជ្រើសរើស​អ្នកជំនាញ​មក​ពិនិត្យ​និក្ខេបបទ​នោះ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ពង្រឹង​គុណភាព នៃ​ការសិក្សា​របស់​និស្សិត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​សារ​ជា​ថ្មី​ទៀត​ថា កំហុស​នយោបាយ​ពី​អតីតកាល ធ្វើឱ្យ​កម្ពុជា​ជួប​វិនាសកម្ម ហើយ​ធនធាន​មនុស្ស​ត្រូវបាន​បាត់បង់​។ ដូច្នេះ​គ្មាន​អ្វី​ល្អប្រសើរ​ជាង​ការចូលរួម​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​នោះទេ​។ សម្តេច​តេជោ​បន្តទៀតថា បើ​គ្មាន​រដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយ​ទុកឱ្យ​ព្រះ​បរម​រតន​កោដ្ឋ​ដឹកនាំ​ប្រទេស កម្ពុជា​នឹង​ទទួល​ល​បាន​ការអភិវឌ្ឍន៍ ចម្រើន​លូតលាស់ មិន​ជួប​វិនាសកម្ម​នោះឡើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ប្រកាន់​យក​គោលនយោបាយ ថវិកា ផ្សារ​ភ្ជាប់​នឹង​គោលនយោបាយ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បា​ម​សម្រេច​ជួយ​សាងសង់​អគារ​ស្នាក់នៅ​សម្រាប់​និស្សិត​សិក្សា​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​មួយ​ខ្នង និង​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​រៀបចំ​ចាត់ចែង​ការសាងសង់​ចាក់​ផ្លូវ​បេតុង សម្រាប់​ទីធ្លា​បរិវេណ​សាកលវិទ្យាល័យ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្រេច​ផ្តល់​ក្រប​ខណ្ឌ​មន្ត្រីរាជការ ជូន​គ្រូ និង​បុគ្គលិក​បណ្តែត ២៨​នាក់ កំពុង​បង្រៀន និង​បម្រើ​ការងារ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា​ផងដែរ​។​

​ជាមួយនឹង​ការប្រកាស​ដាក់​ឲ្យ​ដំណើរការអាគា​រ​សិក្សា នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​នា​ថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រគេន​ពរ និង​ជូនពរ ដល់​សម្ដេច ឯកឧត្តម​លោកជំទាវ លោក លោកស្រី ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​និស្សិត​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ពុទ្ធពរ​ប្រាំ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល