ទាន់ហេតុការណ៍
សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - កម្មវិធី​ទទួលស្គាល់​ថ្នាក់ដឹកនាំ​កំពូល​​ដ៏​ឆ្នើម ប្រចាំ​អាស៊ីអាគ្នេយ៍ ដ៏​អស្ចារ្យ​នៅ​រដូវ​កាលទី​៣ ប្រព្រឹត្ត​ឡើង​នៅក្នុង​ប្រទេស​ថៃ ដ៏​ឧត្តុងឧត្តម​បំផុត ថ្ងៃទី 25 ខែ​កញ្ញា ឆ្នាំ 2023 សមាជិក​សមាជិកា 15 ប្រទេស​នៃ​អាស៊ីអាគ្នេយ៍ ចូលរួម​ជិត 5.000 នាក់​!
0

រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​

រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​នេះ​ជា​គម្រោង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ទិសដៅ​ផ្លាស់ប្តូរ​នូវ​នីតិវិធី​អនុវត្ត​ហិរញ្ញវត្ថុ​ពី​ការប្រើប្រាស់​ដោយ​ដៃ​ជា​ទូទៅ​ឬ​ដោយ​ផ្នែក​ខ្លះ​បាន​ដំណើរការ​ជា​លក្ខណៈ​ប្រព័ន្ធ​តូចៗ ឱ្យទៅ​ជា​ប្រព័ន្ធ​អេឡិចត្រូនិក (​ដំណើរការ​ជា​ប្រព័ន្ធ​កុំព្យូទ័រ​)​។​
​ការ​ថ្លែង​បែបនេះ របស់​លោក​រដ្ឋមន្ត្រី​បរិស្ថាន​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី «​ការផ្សព្វផ្សាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ដល់​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​» នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​លោក ពុទ្ធ សូ​រិទ្ធី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ចំពោះ​ការអនុវត្ត និង​ប្រតិបត្តិ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា FMIS ទាំងស្រុង​នេះ ក្រសួង​បរិស្ថាន​ត្រូវបាន​ទទួលស្គាល់ និង​លើកទឹកចិត្ត ថា​ជា​ស្ថាប័ន​គំរូ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​បាន​ផ្តល់​ជា​មេរៀន និង​បទពិសោធន៍​ល្អៗ ដើម្បី​ឱ្យ​ក្រសួង​-​ស្ថាប័ន ដែល​មិន​ទាន់​បាន​ចូល​ជា​អង្គភាព​ថវិកា​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ​យកមក​អនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ពេញលេញ​ទាំងស្រុង​។​

​លោក សាយ សំ​អាល់ បាន​បន្ថែមថា គោលដៅ​ចម្បង​របស់​ការអនុវត្ត​គម្រោង​ប្រព័ន្ធ FMIS គឺ​ដើម្បី​គាំទ្រ ជំរុញ និង ពន្លឿ​ន​សកម្មភាព​ទូទៅ​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) នៅ​គ្រប់​ដំណាក់កាល​ដោយ​បង្កើន​នូវ​គណនេយ្យភាព ប្រសិទ្ធភាព ភាព​ស័ក្កិសិទ្ធិ និង​ការធ្វើ​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា ដែល​នឹង​ផ្ដល់​នូវ​ព័ត៌មាន​ចំណូល​ចំណាយ​ថវិកា​គ្រប់​ជ្រុងជ្រោយ ទាន់ពេលវេលា និង​នៅក្នុង​រយៈពេល​វែង​។​

​លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ​នៃ​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​ឡើង និង​បាន​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​រាជការ​ពាក់ព័ន្ធ​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​នេះ សំដៅ​ជំរុញ​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា គណនេយ្យភាព​ហិរញ្ញវត្ថុ និង​សមិទ្ធផល​ការងារ​។​

​លោក សាយ សំ​អាល់ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផង​ដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​កម្មវិធី​កំណែទម្រង់ហិ​រញ្ញ​វត្ថុ​សាធារណៈ នៃ​ក្រសួង​បរិស្ថាន ដែល​បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ឡើង ដើម្បី​បន្ត​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​នីតិវិធី​ថ្មីៗ​នៃ​ប្រព័ន្ធ FMIS លើ​គ្រប់​មុខសញ្ញា​ចំណាយ​ថវិកា​ចរន្ត ជូន​ដល់​អង្គភាព​ថវិកា​អាណាប័ក​ផ្ទេរសិទ្ធិ​ពេញលេញ​នៃ​ក្រសួង​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់ថា តាមរយៈ​ការបញ្ជ្រាប​ការយល់ដឹង និង​ការចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការអនុវត្ត​នីតិវិធី​ថ្មី​តាម​ប្រព័ន្ធ FMIS ទាំងស្រុង​លើ​ចំណាយ​ថវិកា​ចរន្ត​គ្រប់​មុខសញ្ញា​ពី​មន្ត្រី​បច្ចេកទេស និង​លេខាធិការដ្ឋាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS អង្គភាព​ថវិកា​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ជាពិសេស​អង្គភាព​ថ្នាក់ក្រោម​ជាតិ​នឹង​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការត្រៀមខ្លួន​ចូលរួម​អនុវត្ត និង​ប្រើប្រាស់​ប្រព័ន្ធ FMIS ជាមួយនឹង​ការអនុវត្ត​នីតិវិធី​ថ្មីៗ​។​

​សូមបញ្ជាក់​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ផ្តួចផ្តើម​បង្កើត​នូវ​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) និង​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៤​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ជំរុញ​អភិបាលកិច្ច​ល្អ និង​តម្លាភាព​ក្នុង​ការគ្រប់គ្រង​ថវិកាជាតិ ឱ្យ​កាន់តែ​មាន​ភាពប្រសើរឡើង ជាពិសេស​ការចំណាយ​ថវិកាជាតិ ដែល​នឹង​ត្រូវ​កែលម្អ​ការគ្រប់គ្រង និង​គណនេយ្យភាព​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​ក្នុង​ការប្រើប្រាស់​នូវ​ធន​ធាន​របស់​រដ្ឋាភិបាល​ទាំង​ចរន្ត និង​មូលធន​ប្រកបដោយ​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល