ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៏ជួយ លោក សេង វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ដើមមៀន នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៣។
កម្មវិធីមនុស្សធម៏នេះ មានការអញ្ជើញចូលរួមពី លោក អ៊ឹង យូឡាយ អធិការរងក្រុងតាខ្មៅ ជាតំណាងដ៍ខ្ពង់ខ្ពស់ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ។
អំណោយដែលបានផ្តល់ជូនមាន៖
– អង្ករ៥០គីឡូក្រាម
– មី២កេស
– ថវិកាចំនួន ១០ ម៉ឺនរៀល
– ទឹកស៊ីអ៊ីវ ១យូរ
– ទឹកត្រី ១យួរ
– ត្រីខកំប៉ុង ២យួរ
– ទឹកដោះគោ ១យួរ។
ក្នុងឱកាសនោះ លោក ទេស វិបុល បានជូនពរ លោក សេង វិទ្ធី ឱ្យឆាប់មានសុខភាពល្អឡើងវិញ ដើម្បីចូលរួបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
ទន្ទឹមនោះ លោកប្រធាន ទេស វិបុល បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និង ថ្លែងការកោតសរសើរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលតែងតែយកចិត្ដទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ និងកងកម្លាំងក្រោមឱវាទ ក្នុងនោះផងដែរ លោកស្នងការតែងតែសហការយ៉ាងស្និទ្ធជាមួយបងប្អូនអ្នកសារព័ត៌មានជានិច្ច៕