ទាន់ហេតុការណ៍
ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ឧបសម្ព័ន្ធ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​ជនពិការ ASEAN PARA GAMES ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន​ - លោក ឡី សុភាព និង​យុវជន​សេដ្ឋកិច្ច​រាប់​ម៉ឺន​នាក់ ប្រកាស​គាំទ្រ​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល - អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ! - ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​! - ព័ត៌មានបែកធ្លាយ! ៖ រ៉ុង ឈុន និង សម រង្ស៊ី កំពុងរួមដៃគ្នាបំផ្លាញគណបក្សភ្លើងទៀន! - ​រដ្ឋសភា​បាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ សេចក្ដីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ - ឆក់​កាបូប​បានសម្រេច គេចខ្លួន​បាន​១០​ថ្ងៃ ចុងក្រោយ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់បាន​ដដែល​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សុខាភិបាល​ជាង​១​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សុខាភិបាល​ជាង​១​ពាន់​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ១,៣៩៦​នាក់​។ ពិធី​នេះ បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ដែល​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​វិស័យ​សុខាភិបាល​របស់​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា រាជរដ្ឋាភិបាល​ក៏​បាន វិនិយោគ​អស់​ថវិកា​ជាច្រើន​ផងដែរ លើ​ហេ​ដ្ឋា​រចនា​ពាក់ព័ន្ធ​នានា​បន្ថែមទៀត​លើ​វិស័យ​នេះ ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​និស្សិត​ពេទ្យ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជាមួយ​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត សម្តេច​តេជោ នា​អំឡុង​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្លាយជា​កន្លែង​សម្រាប់​ប្រទេស​ធំៗ មួយចំនួន​នៅ​លើ​ពិភពលោក​ចុះមក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការអនុវត្ត​យន្តការ​សុខាភិបាល​ដើម្បី​លុបបំបាត់​ជំងឺ​មួយ​ចំនួន​ដោយ​ជោគជ័យ ក្នុងនោះ​មានដូចជា​ជំងឺ​គ្រុន​ស្វិតដៃជើង​ជាដើម​។ សម្ដេច​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​អនុវត្ត​យន្តការ​ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​ពី​ការខិតខំ​របស់​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​ផ្ទាល់ ក្នុង​ការគ្រប់គ្រង​ស្ថាន​ការ​ជំងឺ​កូវី​ដ​-១៩ នា​រយៈពេល​កន្លង​ទៅ តាមរយៈ​ការ​ដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ផ្កា​រីក​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។

​សម្តេច​តេ​ជោបាន​អបអ​រសាទរ​ដល់​និស្សិត​ពេទ្យ​ទទួលបាន​ជ័យលាភី​នា​ថ្ងៃនេះ​។ ប៉ុន្ដែ​ទោះបីជា​ទទួលបាន​លទ្ធផល​លើ​ការសិក្សា​លើ​ជំនាញ សម្ដេច​តេជោ ជំរុញ​ដល់​និស្សិត​ទាំងអស់​បន្ត​ខិតខំ​ពង្រឹង​សមត្ថភាព​លើ​ផ្នែក​ឌី​ជី​ថ​លើ​វិស័យ​របស់​ខ្លួន រួមជាមួយ​នឹង​ការអនុវត្ត​ការងារ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​បន្ថែមទៀត​។​

​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​អាស៊ី​ហ្គេម​នៅ​កម្ពុជា សម្តេច​តេ​ជោបាន​អបអ​រសាទរ​ដែល​កម្ពុ​ជា​បានរៀបចំ​តាំងពី​ចាប់ផ្ដើម រហូត ដល់​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ប្រប​កប​ដោយ​ជោគជ័យ​។ ជាមួយគ្នានេះ ការសម្រេចចិត្ត​របស់​សម្ដេច​លើ​ការគ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាពិសេស​ការចំណាយ​ចំពោះ​ប្រតិភូ​កីឡា និង​អត្ត​ពលិ​កដោយ​មិន​គិតថ្លៃ រួម​នឹង​ការអនុញ្ញាតឱ្យ​ការផ្សព្វផ្សាយ​ដោយ​មិន​គិតថ្លៃ គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​យូរអង្វែង​ជា​ប្រវត្តិសាស្ដ្រ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា លុយ​អាច​ចាយ​អស់ តែ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ជាតិ គឺ​ចាយ​មិន​អស់​ឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន​សែន បាន​ថ្លែង​នូវ​ការអបអរសាទរ ចំពោះ​ជ័យលាភី​និស្សិត​សុខាភិបាល​នៅថ្ងៃនេះ និង​បាន​ជូនពរឲ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល