ឯកឧត្តម សៅ សុខា ចុះចេញពីតំណែងហើយ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រោមលទ្ធផល 2 ទល់និង ០ ជាមួយភូមា រឺ មីយ៉ាន់ម៉ា នៅក្នុងពូលអេនៃក្ព្រឹត្តិការណ៍ស៊ីហ្គេម
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានចុះចេញពីតំណែងហេីយនារាត្រីថ្ងៃអាទិត្យទី ០៧ ខែឧសភា ឆ្នាំ២០២៣ ដែលប្រគល់តំណែងនេះ ជូនទៅអនុប្រធានឯកឧត្ដម ខៀវ សាម៉េត យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សៅ សុខា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាវ៉ៃ ២២ ឆ្នាំ បានទទួលបរាជ័យ ឯកឧត្តម ក៏បានចេញនៅសារលិខិតមួយភ្លាមៗដែលមានអត្ថន័យទាំងស្រុងយ៉ាងដូច្នេះថា បន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះពូលអេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខ្ញុំសូមគោរពនូវការសន្យាដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវរបស់ខ្ញុំសូមប្រកាសចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់កម្ពុជាចាប់តាំងពីរាត្រីថ្ងៃអាទិត្យទី ៧ ខែឧសភា ឆ្នាំ ២០២៣ នេះតទៅ ខ្ញុំសូមប្រគល់ជូន ឯកឧត្តមខៀវ សាម៉េត អនុប្រធាននិងជាប្រធានស្ដីទី ចាប់តាំងពីពេលនេះតទៅ៕