(ភ្នំពេញ) ÷នៅរសៀលថ្ងៃច័ន្ទ ៩កើត ខែអាសាធ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ រៀបចំពិធីវេរទៀនព្រះវស្សា និងទេយ្យទាន ប្រគេនចំពោះព្រះសង្ឃចំនួន ៧វត្ត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលរៀបចំនៅក្នុងបរិវេណវត្តវិមានតេជះ (ហៅស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បច្ច័យ និងទេយ្យទាន ដែលទទួលបានរួមមាន:
១-ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ:
– បច្ច័យចំនួន ៨០០,០០០រៀល
– ទៀនព្រះវស្សាចំនួន ០៨គូ
– សាដកចំនួន ០៨ប្រអប់
– ប្រេងចំនួន ០៨កាន
– ស្ករសរចំនួន ០៨បាវ
– ទឹកដោះគោចំនួន ០៨កេស
– ទឹកក្រូចចំនួន ១៧កេស
– ទឹកបរិសុទ្ធចំនួន ១៧កេស
– មីយើងចំនួន ១៧កេស
– និងអង្ករចំនួន ៨០០គីឡូក្រាម ។
២-រដ្ឋបាលខណ្ឌដូនពេញ :
– ទឹកត្រីចំនួន ១៤យួ
– ទឹកស៊ីអ៉ីវចំនួន ១៤យួ
– អំបិលចំនួន ១៤ថង់
– ត្រីខចំនួន ១៤យួ
– អង្ករចំនួន ១០០គីឡូក្រាម/វត្ត
– បច្ច័យចំនួន ៥០០,០០០រៀល/វត្ត ។