កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានផ្ញើរសារលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៧ ខែមេសានេះ ថា សូមអរគុណសន្តិភាព សង្ក្រាន្តនៅខេត្តកំពតក្នុងរយៈពេលបីថ្ងៃនេះ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយ គ្មានការភិតភ័យ គ្មានអំពីហឹង្សារនិងបទល្មើសអ្វីកើតឡើងនោះឡើយ។
លោកឧត្ដមសេនីយ៍ទោស្នងការបានបន្តថា សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការជាមួយសមត្ថកិច្ចបានយ៉ាងល្អក្នុងការរក្សារសណ្តាប់ធ្នាប់ ជាពិសេសសូមថ្លែងអំណរគុណចំពោះបងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានលៈបង់ពេលវេលាដើម្បីម្ចាស់ការក្នុងការរក្សារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
លោកស្នងការបន្តទៀតថា ជួបគ្នានៅសង្ក្រាន្តឆ្នាំក្រោយទៀតបងប្អូនទាំងអស់គ្នា៕