ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ផ្តើម​ពី​ក្រុម​ក្មេង​ទំនើ​ង ឡើង​ឋានៈ​ជា​ក្រុម​ចោរប្លន់​! - អភិបាលខេត្ត​ស្ទឹងត្រែង សម្រេច​ដក​ហូត​ដី​ព្រៃឈើ​ចំនួន ៤៨៧​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​ពីរ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត - សម្រស់​បរិស្ថាន​ធម្មជាតិ​នៅ​គិរី​រម្យ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ គឺជា​ការរួម​បញ្ចូល​គ្នា​យ៉ាង​ចុះសម្រុង រវាង​ព្រៃ​ស្រល់​ដ៏​ត្រជាក់​ស្រួល ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​ដើរ​ព្យុហយាត្រា​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​ - គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​! - សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកា ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ - លោកជំទាវ ជូ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ទៅសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី សុខ វុ​ធ​ថន​  ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ - ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​
0

ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​

ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

របាយការណ៍​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តកណ្តាល​បញ្ជាក់ថា​ដី​របស់​ពលរដ្ឋ​នៅ​បឹង​រាម ជាន់​លើ​ដី​អ្នកធំ​គឺ​លោក ភឺន ផល្លា និង​លោក លឹម សុជាតិ តែ​ប្រជាពលរដ្ឋ​អះអាងថា អ្នកធំ​ទេ​ដែល​ធ្វើ​បណ្ណ​រឹង​គ្រប​យក​ដី​របស់​ពួកគាត់ ទាំង​ដែល​មាន​បណ្តឹង​ត្រូវ​ទុក​ចោល​។​

​ករណី​វិវាទ​ដី​បឹង​រាម​ដែល​ក្រសួង​មហាផ្ទៃ​កំពុង​យកចិត្តទុកដាក់ ខណៈ​ដែល​បណ្តឹង​របស់​ប្រជាពលរដ្ឋ​រយៈពេល ៤​ឆ្នាំ​ឲ្យ​លោក​អភិបាលខេត្ត​កណ្តាល​ជួយ​អន្តរាគមន៍ តែ​ត្រូវ​បាន​រដ្ឋបាលខេត្ត​ទុក​បណ្តឹង​របស់​ពួកគាត់​ចោល ហើយ​ចេញ​បណ្ណ​លើដី​ដែល​កំពុង​មាន​ទំនាស់​ឲ្យទៅ​អ្នកផ្សេង​។​

​យោងតាម ស​ជណ របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លេខ​.៣៥៥៦ ចុះ​ថ្ងៃ​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជម្រាប​ទៅ​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បំភ្លឺ​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ក្រសួង​មាន​មូលដ្ឋាន​ចាក់​ការបន្ត​។​

​ក្រោយពី​មាន ស​ជណ របស់​ក្រសួង​មហាផ្ទៃ រដ្ឋបាល​ខេត្ត​កណ្តាល​បានឲ្យ​ចេញដី​ការបញ្ជូនលេខៈ​២១៨ ដ​.​ក​.​ប ចុះ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជម្រាប​ទៅ​លោក សុក កាន់​ណា​រិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត​កណ្តាល លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង​អរិយ​ក្សត្រ ស្តីពី​ករណី​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​ចុះ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២៤ របស់​ឈ្មោះ មួង ទន់ និង​ឈ្មោះ ប៉ិច ក្រើន ដែល​មាន​ទីតាំង​ដី ស្ថិតនៅ​សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល​។​ចំពោះ​ដី​ការបញ្ជូន​នេះ​ត្រូវបាន​លោក សុក កាន់​ណា​រិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ចេញ​លិខិត​លេខ​.២៥៧២ ដន​សស​.​កណ ចុះ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ជម្រាប​ជូន​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​។ នៅក្នុង​លិខិត​នោះ​លោក សុក កាន់​ណា​រិទ្ធ ជម្រាប​ជូន​ឯកឧត្តម​អភិបាលខេត្ត ថាៈ​នៅក្នុង​ឆ្នាំ​២០១៧ ឈ្មោះ ភឺន ផល្លា និង​ឈ្មោះ លឹម សុជាតិ បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ទៅ​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល ដោយ​អះអាង​ថា​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន ៦៩​គ្រួសារ ទំហំ​សរុប ១២៥.៨៦​ហិកតា ក្នុង​ឆ្នាំ​២០១៦​។ ចំពោះ​ការ​បញ្ជាក់​នៅក្នុង​ខ្លឹមសារ​នេះ លោក មួន ទន់ និង​លោក ប៉ិច ក្រើន បាន​អះអាង​ថា​ដី​របស់​ពួកគាត់​គឺ​បាន​ទិញ​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ គឺ​ទិញ​តាំងពី​មុន លោក ភឺន ផល្លា និង​លោក លឹម សុជាតិ​។​

​ចំពោះ​លិខិត​បញ្ជាក់​ថា​៖​ផ្អែក​តាម​ការអះអាងរ​បស់​ឈ្មោះ មួន ទន់ និង​ឈ្មោះ ប៉ិច ក្រើន ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​មាន​ទំហំ​ជិត ៦០​ហិកតា តែ​តាម​និយាម​ការ​ដែល​ធ្លាប់​ផ្តល់ឲ្យ​មាន​ទំហំ ៤៣.៧០​ហិកតា ក្នុងនោះ​ជាន់​លើ​ដី​បឹង​ដែល​រក្សាទុក​១១.៨២៤​ហិកតា ជាន់​លើ​ផ្លូវ​គ្រោង​ទំហំ ៣.២៤​ហិកតា និង​ជាន់​លើ​ប័ណ្ណ​កម្ម​សិទ្ធ​ទំហំ​២៨.៦៣៦​ហិកតា​។ ចំពោះ​ការបញ្ជាក់​របស់លោក សុក កាន់​ណា​រិទ្ធ ថា​ដី​របស់​ប្រជាពលរដ្ឋ​ជាន់​លើ​ប័ណ្ណ​កម្ម​សិទ្ធ​ទំហំ​២៨.៦៣៦​ហិកតា ត្រង់​ចំនុច​នេះ​ដែល​ជារ​បាយ​ការណ៍​បំភ្លៃ​ការពិត ដោយ​ការអះអាង​ពី​ប្រជាពលរដ្ឋ​ថា ដី​របស់​គាត់​មិន​បាន​ទៅ​ជាន់ដី​បណ្ណ​រឹង​របស់​ឈ្មោះ ភឺន ផល្លា និង​ឈ្មោះ លឹម សុជាតិ នោះទេ គឺ​ឈ្មោះ​បុគ្គល​ទាំងពីរ​ជា​អ្នក​ធ្វើ​បណ្ណ​រឹង​រំលោភ​យក​ដី​យើងខ្ញុំ​តែម្តង ព្រោះ​ដី​របស់​ខ្លួន​បាន​ទិញ និង​មាន​ហត្ថលេខា និង​ត្រា​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​តាំងពី​ឆ្នាំ​២០១០ និង​មាន​លិខិតអនុញ្ញាត​ធ្វើ​ការព័ទ្ធ​ទំនប់​ដែល​មាន​ការចុះហត្ថលេខា​លោក​មេឃុំ​ព្រែក​អំពិល ២​ជំនាន់​គឺ​លោក​មេឃុំ វ៉ាន់ យ៉េត និង​លោក​មេឃុំ ឈឹម ម៉េង​(​បច្ចុប្បន្ន​ជា​សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ​) ចំណែក​ដី​របស់ លោក ភឺន ផល្លា និង លោក លឹម សុជាតិ ទិញ​ក្នុង​ឆ្នាំ​២០១៦ ដោយ​ការចេញ​ប័ណ្ណ​រឹង​របស់​អាជ្ញាធរ​គឺ​រំលោភ​យក​ដី​របស់​ពួក​គាត់​តែ​ម្តង​។ ចំណែក​ឯ​ដី​របស់​លោក មួន ទន់ ទំហំ ១២២,៩៩៥​ម៉ែត្រការ៉េ ដែល​ត្រូវ​លោក សុក កាន់​ណា​រិទ្ធ ចេញ​ប័ណ្ណ​រឹង​ទៅឲ្យ​ឈ្មោះ ភឺន ផល្លា និង​ឈ្មោះ លឹម សុជាតិ នោះ គឺ​លោក មួន ទន់ មាន​លិខិត​ផ្ទេរ​សិទ្ធ ពី​ឃុំ​ដល់​ស្រុក និង​មាន​ប្រថាប់ត្រា​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​តាមច្បាប់​ទៀតផង ចុះ​ហេតុអ្វី​បានជា​លោក សុក កាន់​ណា​រិទ្ធ និង មន្ត្រី​ជំនាញ​នៅតែ​ចេញ​បណ្ណ​ឲ្យ​អ្នកដទៃ​ទៀត​?

​ចំពោះ​ការចេញ​បណ្ណ​រឹង​របស់​លោក សុក កាន់​ណា​រិទ្ធ ឲ្យទៅ​លោក ភឺន ផល្លា និង ឈ្មោះ លឹម សុជាតិ ទាំង​ដែល​ដី​នេះ​កំពុងតែ​មាន​ទំនាស់ និង​បណ្តឹង​តើ​ការអនុវត្ត​នីតិវិធី​បែប​នេះ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ភូមិបាល​ដែរ​ឬ​យ៉ាងណា​?​ចំពោះ​ដី​មាន​វិវាទ​នៅ​ចំនុច​បឹង​រាម​ក្នុង​ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល​នេះ កន្លងមក​ក៏​មាន​របាយការណ៍​មិន​ពិត​ទៅ​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ដោយ​ក្នុង​ចំណុច​៣ នៃ​របាយការណ៍ បញ្ជាក់ថា​ករណី​វិវាទ​ដីធ្លី​នៅ​ចំណុច​បឹង​រាម ត្រូវបាន​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​ដោយ​អនុវត្ត​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គោលការណ៍​ច្បាប់ និង​បាន​បំពេញ​នីតិវិធី​ត្រឹមត្រូវ​។ ចំពោះរ​បាយ​ការ​នេះ​គឺជា​របាយការណ៍​មិន​ពិត ដោយ​ដី​វិវាទ​នេះ​កំពុងតែ​មាន​ទំនាស់​។​

​ហើយ​ចំពោះ​របាយការណ៍​ខុសពី​ការ​ពិត​របស់​លោក សុក កាន់​ណា​រិទ្ធ ដែល​គោរព​ជូន​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​ខេត្ត​កណ្តាល សង្ឃឹម​ថា​ឯកឧត្តម នឹង​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​វិវាទ​នេះ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល