ថ្ងៃទី០២ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវជាថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យនិងបញ្ជាដឹកនាំកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកំសាន្តសប្បាយ នៅភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។