នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) បានដឹកនាំគណ:ប្រតិភូសមាគមចូលជួបសម្តែងការគួរសម និង គោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ក្នុងឱកាសនោះ លោកប្រធានសមាគម បានឆ្លៀតរាយការណ៍លទ្ធផលការងារដែលសម្រេចបានកន្លងមក និង ផ្តល់អំណោយ អង្ករ១តោន កន្ត្រកផ្លែឈើ ទឹកសុទ្ធ៥កេស និង ភេសជ្ជ ១០កេស ជូនលោកឧត្តមសេនីយ៍ទោស្នងការ សម្រាប់បម្រើការងារមនុស្សធម៌៕