ទាន់ហេតុការណ៍
បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​
0

បុគ្គល​ដែល​បាន​លើក​ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មក​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ ហៅចូល​បំភ្លឺ​និង​អប់រំ​ណែនាំ​ហើយ​!

បុគ្គល​ដែល​បាន​លើក​ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មក​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ ហៅចូល​បំភ្លឺ​និង​អប់រំ​ណែនាំ​ហើយ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បន្ទាប់ពី​បាន​ផ្ទុះ​ការចែករំលែក​នូវ​ព័ត៌មាន​នា​យប់​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​សារព័ត៌មាន បាន​លើកឡើង​ថា “​ត្រូវ​គេ​ឲ្យ​ខុស ហើយ​ដេញ​ឲ្យទៅ​សុំទោស​ម្ចាស់​រថយន្ត​ថែម​ទៀត បាន​ត្រឹម​ទៅ​ដេក​យំ ទាំង​មិន​អស់ចិត្ត​” និង​បញ្ជាក់បន្ថែម​ថា “​មិត្ត​ភ័ក្តិ​ខាង​ម្ចាស់​រថយន្ត និយាយថា បើ​ខាង​ម៉ូតូ​មិន​ព្រម​ទទួលខុស​ទេ ឲ្យ​យក​ទៅ​ស្នងការ ហើយ​តេ​ហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅ​ដោះស្រាយ​” ស្រាប់តែ​ឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះ​វិញ បានបញ្ជាក់​តប​ថា រូប​គាត់​ពុំ​បាន​ស្គាល់ អ្នក​និយាយ​ឈ្មោះ​គាត់​ខាងលើ​នេះ​ទេ ហើយ​ឯកឧត្តម ក៏​បានឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បុគ្គល ដែល​យក​ឈ្មោះ​គាត់ ទៅ​និយាយ​នោះ​ទាំង​យប់ ដើម្បីឲ្យ​ធ្វើការ​បំភ្លឺ រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ បុគ្គល​ខាងលើ ត្រូវបាន កម្លាំង​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហៅចូល​បំភ្លឺ​បានសម្រេច​។

​តាម​ការបំភ្លឺ​រប​ស់បុ​គ្គល​ខាងលើ ដែល​មានឈ្មោះ​ថា ពន្លក ហៅ​បារាំង ជា​ម្ចាស់​ភោជនីយដ្ឋាន ឋានសួគ៌​ក្រោម​មេឃ បាន​លើកឡើង​ថា រូប​ខ្លួន​មិន​ធ្លាប់​ស្គាល់​និង​មិន​ធ្លាប់​ជួប ឯកឧត្តម រ័ត្ន ស្រ៊ាង ទេ គ្រាន់តែ​ដឹងថា ឯកឧត្តម រ័ត្ន ស្រ៊ាង ជា​បុគ្គល​មួយ​ដែល​ល្បី ដែល​ជួយ​ប្រជាជន​ច្រើន បង្ក្រាប​ឧក្រិដ្ឋជន​ធំៗ ទើប​ខ្លួន​នឹកឃើញ​លើក​ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មក​និយាយ ដើម្បី​ឲ្យ​រឿងគ្រោះថ្នាក់​ចរាចរណ៍​នេះ ឆាប់​បាន​បញ្ចប់ កុំ​ឲ្យ​វែងឆ្ងាយ ក្លាយ​ជា​ការ​ជ្រុលជ្រោះ​និយាយ​ប៉ះពាល់​ដល់ កិត្តិយស ឯកឧត្តម រ័ត្ន ស្រ៊ាង ដែល​មាន​អាយុ​អាច​ស្មើនឹង​ឪពុក​ខ្លួន ហើយ​ខ្លួន ក៏​បាន​ធ្វើ​ការសុំ​អភ័យទោស ពី​ឯកឧត្តម ផងដែរ​។​

​បុគ្គល​រូបនេះ បាន​បញ្ជាក់បន្ថែម​ថា ជាក់ស្តែង​រឿង​របស់​មិត្ត​ភ័ក្តិ​គាត់ គឺ​បាន​បញ្ចប់​នៅ​យប់​ថ្ងៃទី​០៥​រួចទៅហើយ ដោយ​មនោសញ្ចេតនា​យោគយល់​គ្នា ក្នុង​នោះ​ក្រុម​ខ្លួន បាន​ផ្តល់​ទឹក ប្រាក់​២០​ដុល្លារ ឲ្យទៅ​ភាគី​ខាង​ម៉ូតូ ដើម្បី​ទុក​ទិញ​ថ្នាំ​លេប និង​បាន​ឲ្យ​លេខ​ទូរស័ព្ទ ទុក​សម្រាប់​ទាក់ទង​គ្នា​ផង​ដែរ ហើយ​ព្រឹក​ឡើង ភាគី​ខាង​ម៉ូតូ បាន​យក​ម៉ូតូ​ទៅ​ធ្វើ អស់​១៤០​ដុល្លារ ក្រុម​ខ្លួន​ក៏បាន​ផ្តល់​ជូន​ប្រាក់​បន្ថែម​មួយចំនួន​ទៀត ពេល​នោះ​ភាគី​ខាង​ម៉ូតូ​ក៏​បាន​ធ្វើការ​អរគុណ​ក្រុម​ខ្លួន ទាំង​សប្បាយចិត្ត ស្រាប់តែ​រំលង​បាន​មួយ​ថ្ងៃ បែរ​ជា​រឿង​នេះ​ក៏​បាន​ផ្ទុះ​ខ្លាំង​ឡើង​វិញ​។ ហើយ​ខ្លួន​ក៏​បាន​សារភាព​ទទួលកំហុស ធ្វើការ​សុំទោស ឯកឧត្តម រ័ត្ន ស្រ៊ាង និង​បាន​សំណូមពរ ដល់​បងៗ​សារព័ត៌មាន បើសិន​មាន​រឿង​តូច​ល្មៗ សូម​បងៗ​គួរតែ​គិត​ដល់​កិត្តិយស និង​កេរ្ត៍​ឈ្មោះ គេ​ផង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល