ទាន់ហេតុការណ៍
បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី​៤ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី​៤ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ ២០២៣ នេះ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត​ហើយ​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៤​។ កិច្ចប្រជុំ​កំពូល​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ប្រតិភូ​តំណាង​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ថៃ មី​យ៉ាន់​ម៉ារ ចិន រួម​ទាំង​តំណាង​ដៃគូ នៃ​ប្រទេស​អភិវឌ្ឍន៍​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​។

​បន្ទាប់​ពី​ការអញ្ជើញ​ថ្លែង​សុន្ទរកថា​បើក ដោយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ Sonexay Siphandone រួចមក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹៈ ក្រោម​មូលបទ នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិកា​រ​សម្រាប់​អាង​ទន្លេមេគង្គ​-​ដែល​មាន​សន្តិសុខ​ទឹក ប្រកបដោយ​ចីរភាព ក្នុង​ខ្លឹមសារ​សំខាន់ៗ​ដែល​ផ្ដោត​លើ​ការយកចិត្ត​ទុក​ដា​ក់រួ​ម​គ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​សម្រាប់​អាង​ទន្លេមេគង្គ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងអ​ស់ រួមគ្នា​ក្នុង​កិច្ចការ​ថែរក្សា​សន្តិសុខ​ទឹក​ប្រកប​ដោយ​ជីរ​ភាព​សម្រាប់​បម្រើ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​លើក​ទី​៤​នេះដែរ មេដឹកនាំ​នៃ​ប្រទេស MRC បាន​ឈាន​ទៅ​ចេញ​ការអនុម័ត​លើ​សេចក្តីថ្លែងការណ៍​ក្រុង​វៀងចន្ទន៍​លើ​ចំណុច​សំខាន់ៗ មួយចំនួន​រួមមាន​៖
១-​ទទួលស្គាល់ នូវ​សមិទ្ធផល និង​ការវិវត្ត​សំខាន់ៗ របស់ MRC ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រួម ទាំង​ការរួមចំណែក​ជា​បន្តបន្ទាប់ ដល់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​សន្តិភាព និង​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​មេគង្គ តាមរយៈ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ជា​សមាជិក និង​ជាមួយ​ដៃគូ​នានា​របស់​យើង និង​ជា​ពិសេស ការបង្កើត និង​ការចែករំលែក​ចំណេះដឹង ត្រូវបាន​ពង្រឹង ដែល​នេះ បាន​ជួយ​គាំទ្រ​ធ្វើឲ្យ​ការរៀបចំ​ផែនការ និង​ការសម្រេចចិត្ត​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ដូចដែល​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​របាយ ការណ៍​ស្តីពី​ស្ថានភាព​អាង​ទន្លេ​ឆ្នាំ​២០១៨ និង​ការសិក្សា​ស្រាវជ្រាវ ព្រមទាំង​ការវាយតម្លៃ​ផ្នែក បច្ចេកទេស​ផ្សេងៗ ដែល​រួម​ទាំង​ការស្រាវជ្រាវ​រួមគ្នា ជាមួយ​ប្រទេស​ចិន មី​យ៉ាន់​ម៉ា វិទ្យាស្ថាន​គ្រប់គ្រង ទឹក​អន្តរជាតិ អង្គការសហប្រជាជាតិ និង​ដៃគូ​ដទៃទៀត​។

២-​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេក ទេស ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ វិស័យ​ឯកជន និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ផ្តល់ជូន​ដល់ MRC និង​ប្រទេស​ជា​សមាជិក និង​កិច្ចសហប្រតិបត្តិកា​ររ​បស់ដៃ​គូសន្ទនា MRC និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នាំឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ និង​សមិទ្ធផល​ផ្សេងទៀត​។

៣-​ទទួលស្គាល់ថា សមិទ្ធផល​ទាំងនេះ បាន​បង្កើត​ជា​មូលដ្ឋានគ្រឹះ​ថ្មី និង​ប្រសើរ​ជាង​មុន ដើម្បីឲ្យ MARC សម្រេចបាន​យ៉ាង​ពេញលេញ​នូវ​អាណត្តិ និង​មុខងារ​ស្នូល​របស់​ខ្លួន ក្នុងនាម​ជា​អង្គការ​អាង​ទន្លេ តាមរយៈ ៖ (​ក​) ការគាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្រសើរ​បំផុត ដោយ​ទន្ទឹម​នោះ​បង្កើន​នូវ​សន្តិសុខ​ទឹក ក្នុង​តំបន់ និង​បង្កើត​ភាព​ធន់​នឹង​អាកាសធាតុ (​ខ​) ការបំពេញ​បន្ថែម​ចំពោះ​ការរៀបចំ​ផែនការ​ថ្នាក់ជាតិ ជាមួយនឹង​ការធ្វើ​ផែនការ​សម្រាប់​អាង​ទាំងមូល និង​បើ​ចាំបាច់ ត្រូវមាន​កិច្ចសម្របសម្រួល​លើ​ប្រតិបត្តិការ អាង (​គ​) ការផ្ដល់​ព័ត៌មាន​ជា​បន្ត និង​ប្រកបដោយ​តម្លាភាព អំពី​ស្ថានភាព​បច្ចុប្បន្ន និង​នាពេល​អនាគត ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការជូនដំណឹង​ជាមុន (​ឃ​) ការបង្កើន​ភាពជា​ម្ចាស់ និង​សមត្ថភាព​របស់ ប្រទេស​ជា​សមាជិក សម្រាប់​ការអនុវត្ត​មុខងារ​ស្នូល​ក្នុង​ការគ្រប់គ្រង​អាង​ទន្លេ និង (​ង​) ការអភិវឌ្ឍ​ស្ថាប័ន MRC ជា​បន្ថែម​ទៀត សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​កម្រិត​ខ្ពស់​ជាង​មុន ដែល​នេះ​ជា​ការចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​អាង​។

៤-​ទទួលស្គាល់ អំពី​កាលានុវត្តភាព​ជាច្រើន​សម្រាប់​ការអភិវឌ្ឍប្រ​ក​បដោយ​ចីរភាព លើ​គ្រប់​វិស័យ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ទឹក រួម​ទាំង​ផ្នែក វា​រី​អគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និង​ផ្នែក​ផ្សេងទៀត និង​ថា ការផ្តល់​សន្តិសុខ​ទឹក ដើម្បី​ការពារ​សង្គម ពី​ហា​នី​ភ័យ​ទឹក​ជាពិសេស​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត គឺ​មាន​សារៈ សំខាន់​ខ្លាំងណាស់​ដែល​ជា​ផ្នែក​រួមមួយ នៃ​ការវិនិយោគ​តាម​វិស័យ​ផ្សេងទៀត និង​ក៏​ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍន៍​ផង​ដែរ​។

៥-​ទទួលស្គាល់ថា ទន្ទឹម​នឹង​ការអភិវឌ្ឍ និង​ការប្រើប្រាស់​ទឹក​ទន្លេមេគង្គ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់ កំណើនសេដ្ឋកិច្ច តែ​វា​ក៏​អាច​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​រួម​ទាំង​ផលប៉ះពាល់​ឆ្លង​ដែន​ដែល​តម្រូវឲ្យ​មាន​ការ ដោះស្រាយ​រួមគ្នា​លើ​ផ្នែក​បរិស្ថាន និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ក្នុង​អាង ផងដែរ ជាពិសេស​នៅពេល ដែល​មាន​បច្ច័យ​បន្ថែម​កើតចេញ​ពី​ការប្រែប្រួល​អាកាសធាតុ មានដូចជា គ្រោះ​ទឹកជំនន់​និង​ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​, ការហូរ​ច្រោះ​និង​កំណក​កករ​ល្បាប់​, ផលប៉ះពាល់​នៃ​ការប្រែប្រួល​យ៉ាង​រហ័ស​នៃ​កម្រិត​កម្ពស់​និង រំហូរ​ទឹកទន្លេ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​អា និង​ការធ្លាក់ចុះ​នៃ​ធនធានបរិស្ថាន​និង​ជលផល ដោយ​រួមទាំង ដោយសារ​ការបាត់បង់​នៃ​ការ​ត​ភា្ជ​ប់​គ្នា​។​

៦-​រំលឹក​ឡើងវិញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​អាង​ដែល​មាន​លក្ខណៈ​កាន់តែ​ស្មុគ្រស្មាញ​ជាង​មុន​នោះ​យើង ត្រូវការ​ទាំង​ជម្រើស​នៃ​ការអភិវឌ្ឍ និង​ការគ្រប់គ្រង ដើម្បី ធានាបាន​នូវ​ចីរភាព​នៃ​មូលដ្ឋាន ធនធាន​បរិស្ថាន​, កំណត់​នូវ​ជម្រើស​ដំណោះស្រាយ​វិនិយោគ​និង​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី ទំនាក់ទំនង​គ្នា​រវាង​វិស័យ​ផ្សេងៗ​, គិតគូរ​លើសពី​ការធ្វើផែនការ​ធនធាន​ទឹក​ដោយ​ដាក់បញ្ចូល​នូវ​ការ គ្រប់គ្រង​កិច្ចប្រតិបត្តិការ​ដោយ​រួមទាំង​តាមរយៈ​ឱកាស​សម្រាប់​កិច្ចសម្របសម្រួល​ឆ្លងដែន​ជាពិសេស​លើ ការចែករំលែក​ឲ្យបាន​ទាន់​ពេល​និង​ទៀងទាត់​នូវ​ទិន្នន័យ​នៃ​ការ​ប្រតិបត្តិការ​ទំនប់​និង​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ផ្សេងទៀត​, និង​ដើម្បី​កំណត់​គម្រោង​វិនិយោគ​រួមគ្នា​ដែល​រួមចំណែក​ដល់​សន្តិសុខ​ទឹក ស្បៀងអាហារ និង​ថាមពល​។

៧-​ការ​កំណត់​តាម​រយៈ​ការរៀបចំ​ផែនការ​តំបន់​បែប​បុរេ​សកម្ម ដែល​នាំ​ឲ្យ​បង្កើតបាន​នូវ​ផែនការ​បណ្ដុំ​អាង ទន្លេ គម្រោង​វិនិយោគ​រួម​ថ្មីៗ​និង​ថ្នាក់​ជាតិ​ដែល​មាន​សារៈសំខាន់​សម្រាប់​អាង​ទាំងមូល និង​សកម្មភាព ពាក់ព័ន្ធ​ដែល​អាច​បង្កើន​ភាពស៊ីសង្វាក់​គ្នា និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៅ​កម្រិត​អាង និង​នៅ​ថ្នាក់ ជាតិ ហើយ​ដែល​ផ្តល់​នូវ​ការឆ្លើយតប​ដ៏​ទូលំទូលាយ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​រួមទាំង​តាម រយៈ ហេដ្ឋារចនាសម្ព័ន្ធ​និង​ជម្រើស​អាង​ស្តុក​ទឹក​តាម​បែប​ធម្មជាតិ ដែន​កំណត់​បរិស្ថាន​និង​ការធ្វើឲ្យ ប្រសើរ​ការគ្រប់គ្រង​កំណក​កករ​ល្បាប់ ហើយ​ដែល​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​តាម​វិស័យ​ថ្នាក់​តំបន់​រួមគ្ន ដែល​លើស​ពី​ផ្នែក​ដែល​ទាក់ទង​នឹង​ទឹក ដូចជា​ការផលិត​ថាមពល​កកើត​ឡើងវិញ​និង​ដែល​មិន​ពាក់ព័ន្ធ​ង នឹង​ទឹក​, ការតភ្ជាប់​និង​ការធ្វើឱ្យ​ប្រសើរ​នូវ​បណ្តាញ​ខ្សែ​បញ្ជូន​ថាមពល​ក្នុង​តំបន់​, ការអភិវឌ្ឍ​ទីផ្សារ​និង ពាណិជ្ជកម្ម​ថាមពល និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ពហុ​ផ្នែក ។

៨-​ផ្ដល់​លទ្ធភាព​ឲ្យ​បណ្តា​ប្រទេស​តាម​អាង​ទន្លេ ជួយ​សហគមន៍​ដើម្បី​អាច​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​ទ​ន្ល ដែល​ការប្រែប្រួល ដោយ​ត្រូវ​ធានា​នូវ​ប្រព័ន្ធ​ទំនាក់ទំនង និង​ការជូនដំណឹង​ឲ្យបាន​ទាន់​ពេលវេលា និង ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន សម្រាប់​រំហូរ​ទឹក​ដែល​ខុស​ពី​ធម្មតា​បញ្ហា​គុណភាព​ទឹក ទឹកជំនន់​និង​ភាព រាំងស្ងួត និង​គ្រោះអាសន្ន​ដែល​ពាក់ព័ន្ធ​នឹង​ទឹក​ផ្សេងទៀត ទាំង​ក្នុង​ចំណោម​ប្រទេស​មេគង្គ​និង​សហគមន៍ តាម​អាង​ទន្លេ និង​ដោយ​ត្រូវ​រួមគ្នា​បង្កើន​ការចែករំលែក​ទិន្នន័យ​ប្រតិបត្តិការ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ឲ្យបាន ទាន់ពេលវេលា​និង​ជាប្រចាំ សម្រាប់​ការត្រៀម​បង្ការ​និង​ការឆ្លើយតប ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន​។

៩-​គាំទ្រ​ដល់​ការ​សេចក្តីសម្រេច​លើ​ការអភិវឌ្ឍ និង​កិច្ចប្រតិបត្តិការ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​កា​ន់​តែ ប្រសើរ ដោយ​រួមទាំង​ការលើកកម្ពស់​ការគាំទ្រ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដើម្បី​អនុវត្ត​គ្រប់​មុខងារ​គ្រប់គ្រង អាង​ទន្លេ មាន​ជាអាទិ៍ ផ្នែក​ការពិនិត្យ​តាមដាន​ពាក់ព័ន្ធ​នឹង​ទឹក​និង​ការគ្រប់គ្រង​ប្រតិបត្តិកា​រអាង រហូតដល់ ផ្នែក​ការវាយតម្លៃ និង​ការធ្វើផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។

១០-​ធានាថា ការពិគ្រោះ​យោបល់ ត្រូវបាន​ធ្វើឡើង​ក្នុង​លក្ខណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​សម្រេច បាន​នូវ​គោលបំណង​រួម​តាមរយៈ​ការអនុវត្ត​៖ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​សន្ទនា MRC, វេទិកា​អ្នកពាក់ព័ន្ធ ចម្រុះ​សម្រាប់​អាង​ទាំងមូល ការបង្កើន​សកម្មភាព​រួមគ្នា​និង​ប្រកប​ដោយ​នវានុវត្តន៍​ជាមួយ​វេទិកា​សហ ប្រតិបត្តិការ​តំបន់​ផ្សេងទៀត ដៃគូ​អភិវឌ្ឍន៍ សហគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ភាគី ពាក់ព័ន្ធ​ដទៃទៀត ។

១១-​ការពង្រឹង​ការគ្រប់គ្រង​អាង​ទន្លេ​ទាំងមូល ស្រប​តាម​អាណត្តិ​របស់ MRC តាមរយៈ​ន​វានុ​វត្តភាព​ក្នុង​គោល នយោបាយ បច្ចេកវិទ្យា និង​យន្តការ សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ជាមួយ​ក្របខណ្ឌ​កិច្ច សហប្រតិបត្តិការ​តំបន់​ដែល​ពាក់ព័ន្ធ​មេគង្គ ផ្សេងទៀត​។

១២-​ការរក្សា និង​ស្វែងរក​ហិរញ្ញប្បទាន​ប្រកបដោយ​ន​វានុ​វត្តភាព ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ដោយ​រួមទាំង​តាមរយៈ​ប្រភព​សាធារណៈ​និង​ឯកជន​ថ្មីៗ និង​យន្តការ​ផ្ដល់​មូល​នីធិ​សកល

១៣-​ធានាថា MRC គឺ​ស្ថិតក្នុង​អន្តរ​ការ​ដោយ​ចីរភាព ឆ្ពោះ​ទៅ​ស្វ័យភាព​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដោយ​រួមទាំង​តាមរយៈ ការអភិវឌ្ឍ​ស្ថាប័ន​ជា​បន្ត​ដែល​ពង្រឹងសមត្ថភាពរ​បស់ MRC) និង​ស្ថាប័ន ជាតិ​ដើម្បី​អនុវត្ត​មុខងារ​ស្នូល​ក្នុង​ការគ្រប់គ្រង​អាង​ទន្លេ រួម​ទាំង​ការទទួលបាន​នូវ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ទឹក និង​ការពិនិត្យ​តាមដាន​ដែល​គាំទ្រ​ដោយ​ក្រុម​ជំនាញ​អាង​ទន្លេ​រួម បណ្តាញ​ពិនិត្យ​តាមដាន​ទន្លេ​ប្រកប ដោយ​ប្រសិទ្ធភាព​, ការពង្រឹង​ការអនុវត្ត​នីតិវិធីរ​បស់ MRC និង​យន្តការ​ពាក់ព័ន្ធ​, ទម្រង់​ការងារ និង​ការទទួល​យក​ទៅ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ និង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​។

១៤-​យើង​សូម​អះអាង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ពង្រឹង​បន្ថែម ទៀត​នូវ​តួនាទី​របស់ MRC ក្នុង​ការជួយ​ធានា​ឲ្យ​អាង​ទន្លេមេគង្គ មាន​សន្តិសុខ​ទឹក ស្បៀងអាហារ និង ថាមពល និង​ប្រកបដោយ​ចីរភាព​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។

១៥-​ស្វាគមន៍​ចំពោះ​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ឆ្ពោះទៅរក​ការធ្វើ​ផែនការ​ថ្នាក់​តំបន់​បែប​បុរេ​សកម្ម និង​ការ គ្រប់គ្រង​កិច្ចប្រតិបត្តិការ​ដោយ​មាន​ការសម្របសម្រួល និង​សូម​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​តាម​ដង​ទន្លេ ដៃគូ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ធ្វើការ​ជាមួយ MRC ដើម្បី​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​នានា ព្រមទាំង​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​សម្រាប់​ឆ្នាំ​២០២១-២០៣០ ស្រប​តាម​សេចក្ដីថ្លែងការណ៍​នេះ និង​ទន្លេ​មេគង្គ​តែមួយ ស្មារតី​តែ​មួយ

១៦-​ប្រគល់​ភារកិច្ច​ឲ្យ MRC ត្រូវ​សម្របសម្រួល និង​ពិនិត្យ​តាមដាន​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល