វេទិកាជំនួបជាមួយផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ផលិតករ ធុរកិច្ចទីផ្សារបណ្ដាញ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកវាយតម្លៃ ភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ដីធ្លី និងសំណង់ អ្នកប្រកបផលរបរកសិកម្ម អ្នកប្រកបអាជីវកម្មសេវាដឹកជញ្ចូន អ្នកប្រកបអាជីវកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ អ្នកប្រកបអាជីវកម្មសេវាស្នាក់នៅ ភ្នាក់ងារទេសចរណ៍ អ្នកបំរើសេវាកម្មនៅតាមមណ្ឌលកម្សាន្ត ក្លឹប រង្គសាល ខារ៉ាអូខេ បៀរហ្កាឌិន ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា ដោយមានការចូលរួមពី លោកបណ្ឌិត ឆម ចំរើន ឯកឧត្តម គង់ ចាន់ណា នៅខេត្តកំពត កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ។