ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចូលរួមពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យក្រៅប្រព័ន្ធទូទាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត សួន រិនឌី ប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ឯកឧត្តម ង៉ែត ចដ្តាវី ប្រធានមន្ទីរគណបក្សរាជធានីភ្នំពេញ អ្នកឧកញ៉ា លី ហួរ ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកបណ្ឌិត ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។