ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោក ហ៊ឹម សារុំ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ លោក ឡុច វីរះ ប្រធានស្តីទី លោកអនុប្រធាន និងសហការីសមាគមរាជសីហ៍សាខាខេត្តព្រៃវែងបាននាំយកអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ រស់នៅឃុំលេច មកពី៣ភូមិ ភូមិរលាំង ៤គ្រួសារ ភូមិព្រៃលាន៣គ្រួសារ និងភូមិចារ៣គ្រួសារ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
អំណោយក្នុង០១គ្រួសារទទួលបាន អង្ករចំនួន ២៥ គីឡូក្រាម មីខ្លាឃ្មុំ ០១ កេសធំ ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ។
លោកអភិបាលរង និងប្រជាពលរដ្ជទាំង១០គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាសីហ៏ ដែលបានគិតគូរពីសុខទុក្ខ និងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។សូមជូនពរថ្នាក់ដឹកនាំនិងសមាជិកសមាគមរាជសីហ៏ ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារៈកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម ៕