ទាន់ហេតុការណ៍
បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ២៨ ខែ​មីនា ២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ចូ​សែ​ហ្វ សូ​យ័រ (Joseph Scheuer ) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ បានឱ្យដឹងថា ជំនួប​ប្រជុំ​នេះ បាន​យកចិត្តទុកដាក់​ទៅលើ​ប្រធានបទ​ចំនួន​០២ ដែល​ប្រធានបទ​ទី​១​គឺ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកប​ដោយ​ភាព​ធន់​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ដែល​បែងចែក​ចេញ​ជា​ពីរ គឺ​១-​ទិសដៅ​អាទិភាព​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល និង​២- ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ។ ប្រធានបទ​ទី​២ គឺ​ការ​ប្រព័ន្ធ​គាំពារ​សង្គម ក៏​មាន​ការបែងចែក​ជា​ពីរ​ចំណុច​ដែរ គឺ​១- ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ និង​ការពង្រីក​ការ​គ្របដណ្តប់​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​គាំពារ​ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​មាន​ហានិភ័យ និង​វិបត្តិ​ផ្សេងៗ និង​២- ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​បន្ថែមទៀត នូវ​ប្រព័ន្ធ​គាំពារ​សង្គម​។​

​ពាក់ព័ន្ធ​ទៅនឹង​កិច្ច​ពិភាក្សា​ទាំង​ពីរ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើការ​សន្និដ្ឋាន​ថា ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ បាន​ប្រកាន់​ភ្ជាប់​នូវ​ភាពទន់ភ្លន់ និង​បត់បែន​តាម​សភាពការណ៍​ក្នុង​ការអនុវត្ត​យូ​អ៉ិន​ដាស្ស (UNDAF) តាមរយៈ​ដាក់​ឲ្យ​អនុវត្ត​ក្របខណ្ឌ​ឆ្លើយតប​សង្គម​សេដ្ឋកិច្ច និង​ពិនិត្យ​កែសម្រួល​មូលធន និង​គោលដៅ​អន្តរាគមន៍​ឡើងវិញ សំដៅ​គាំទ្រ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​រាតត្បាត​មក​លើ​ក្រុម​ងាយ​រងគ្រោះ​បំផុត​។​

​ទន្ទឹមនឹងនេះ ក៏បាន​កៀរគរ​ធនធាន​ថ្មី​បន្ថែម​សម្រាប់​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ផ្នែក​សុខភាព និង​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ អ្វី​ដែល​គួរឲ្យ​អបអរសាទរ និង​កោតសរសើរ គឺ​ការសម្រេច​បាន​វឌ្ឍនភាព​វិជ្ជមាន​លើ​លទ្ធផល​រំពឹង​ទុក​លើ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​របស់ យូ អ៉ិន ដាស្ស (UNDAF) នៅ​ក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក ទាំងនេះ​អាច​បញ្ជាក់បាន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​រួម​គ្នា​របស់​ភ្នាក់ងារ​ទាំងអស់​របស់​អង្គការសហប្រជាជាតិ និង​កិច្ច​សហ​ប្របត្តិ​ការយ៉ាង​ល្អ​ប្រពៃ​ក្នុង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ និង​យូរអង្វែង​ជាមួយនឹង​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល ។​

​ទាក់ទង​ទៅនឹង​ការរៀបចំ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ការអនុវត្ត​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាតិ ២០២៤-២០២៨ ក៏​មាន​វឌ្ឍនភាព​ល្អប្រសើ​រ តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ភាព​ជា​ដៃគូ​ប្រកបដោយ​បរិយាប័​ន្ន ។ សម្តេច ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នេះ​តាម​ការគ្រោងទុក​នៅ​ខែ​ឧសភា ឆ្នាំ​២០២៣​។​

​សម្រាប់​ជា​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សំខាន់​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ឆ្នាំ​២០២៤ – ២០២៨ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បន្ត​រៀបចំ​តាម​យន្តការ​កិច្ច​ពិគ្រោះ​យោបល់​ដែលមាន​ស្រាប់ ដោយ​រាជរដ្ឋាភិបាល​ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ​លើ​ឯកសារ​ទាំងនេះ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការពិនិត្យ និង​អនុម័ត​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ ។​

​ចំពោះ​ប្រធានបទ ស្ដី​ពី​ការពង្រឹង​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម កិច្ចពិភាក្សា បាន​បង្កើន​ការយល់ដឹង​រួម​គ្នា​អំពី​វឌ្ឍនភាព​អំពី​បញ្ហា​ប្រឈម គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អាទិភាព​ទាំង​ពីរ​នេះ ដែល​ជា​មូលដ្ឋាន​ស្នូល នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​នឹង​ត្រូវ​រំលេច​ចេញ​លម្អិត​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ក្នុង​គោលដៅ​បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ប្រកប​ដោយ​ភាព​ធន់ ចីរភាព និង​បរិយាប័​ន្ន ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រាជរដ្ឋាភិបាល​បន្ត​ធ្វើកា​រងារ​នេះ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយនឹង​ភ្នាក់ងារ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រែក្លាយ​ការប្ដេជ្ញាចិត្ត និង​ការគាំទ្រ​ទាំងនេះ​ឲ្យទៅ​ជា​សកម្មភាព​ជា​ក់​ស្ដែង ។ សម្តេច​តេជោ​ក៏បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ទាំងឡាយ​ដែល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​កន្លង​មក​សម្រាប់​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល