ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសន វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា «អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ។» (ជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីកមិត្តភាពខាងក្រៅឲ្យកាន់តែរឹងមាំ)។
ការបញ្ជាក់នេះ ក្នុងពិធីធ្វើបាឋកថានៅសាកលវិទ្យាល័យការពារជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។