(ខេត្តកណ្ដាល) ព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមម៉ៅ ភិរុណប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ ស្ពានបត្តាជី ប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីនាយកនាយករង រដ្ឋបាលខេត្តនាយកទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តក្រុមប្រឹក្សា អភិបាលក្រុងនិងប្រជាពលរដ្ឋចំនួនប្រមាណ៥០០នាក់។លោកឃឹមសំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រជូនប្រជាពលរដ្ឋ៣៨១គ្រួសារស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាលនេះជាអំណោយរបស់ សម្ដេចអគមហាសេនាតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលមានតម្លៃជាង ៣០០០,០០០,០០០៛ ដែលកសាងដោយក្រុមដោយក្រុមហ៊ុន BDB Engineeringand Development Co,.LTD។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថាគម្រោងសាងសង់ស្ពានបេតុងអាមេ ស្ពានបង្ហាជីនេះនឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋចំនួន ៣៨១គ្រួសារស្មើនឹង ១៦៨៥នាក់ដែលរស់នៅក្នុងភូមិបត្តាជី ក៏ដូចភូមិព្រែកឡុង និងភូមិព្រែកកាត់ សង្កាត់តាក្តុលនិងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមក មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកជញ្ជូនកសិផល យកទៅលក់នៅទីផ្សាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្ដមបានគូសបញ្ជាក់ផងដែរថាស្ថានបច្ចាជីរនេះ បានចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ១៩៩២ដោយបាន ថវិកាពីការលក់ដីភូមិដើម្បីសាងសង់ជាស្ពានឈើក្រោមការជួយជ្រោមជ្រែងពីលោកយិនយ៉ាត អតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល។
លុះមកដល់ឆ្នាំ២០០១ ស្ពាននេះត្រូវបានខូចខាតខ្លាំងហើយ សម្ដេចអគមហាសេនាតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លា តាមរយៈឯកឧត្តម គន់គីមសម្រាប់រ៉ូការជួសជុលស្ថានឡើងវិញក្រោមមកទៀតស្ពានក៏ចាប់ផ្តើមខូចកាន់ខ្លាំងមកដល់ឆ្នាំ២០១៥ឯកឧត្តម ឈុនស៊ីរុនអតីតអភិបាលខេត្តកណ្តាលបានអោយ លោកម៉ឹងយូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាលធ្វើការរុះរើស្ពាននេះចេញ ធ្វើការកសាងស្ពានថ្មី ដោយធ្វើអំពីឈើដដែល។
ឯកឧត្ដមបន្តទៀតថា រហូតមកដល់ថ្ងៃទី ២៣ខែមករា ឆ្នាំ២០២៣ដោយស្ដាយនេះសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រជាពលរដ្ឋបានធ្វើការជួសជុជស្ថាននេះបណ្ដើរៗ ដោយមានការចូលរួមពីក្រុមការងារាជរដ្ឋាភិបាលចុះ ជួយសង្កាត់ព្រែកហូរ តែដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងហូរមកខ្លាំងនិងមានកំប្លោកមកទើនៅក្រោមស្ពានក៏បានធ្វើអោយស្ទាននេះបាក់ទាំងស្រុងតែម្ដង។
ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានលើកឡើងថា ស្ពានបេតុងអាមេ បត្តាជីប្រវែង ៥៥ម៉ែត្រទទឹង៨ ម៉ែត្រស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតសម្រាប់ខេត្តកណ្តាល ជាមួយនឹងសទ្ធផលនានាជាបុត្រី៣ផ្សំឯទៀតរបស់សង្កាត់ព្រែកហូរក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាពផាសុខភាពសមធម៌និងបរិយាប័ន្ធស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។