ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន បានចាប់ផ្តើមជាផ្លូវការហើយ និងបានបញ្ចប់ទៅដោយរលូន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដោយមាននិស្សិតខ្មែរ និងកីឡាករ-កីឡាការិនីហ្វីលីពីន ចូលរួមរត់ដង្ហែប្រមាណ ៤០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋហ្វីលីពីន នៅតាមដងផ្លូវ។
ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC និងឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន រួមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសអាស៊ានជាច្រើនរូបទៀត។
AKP