ទាន់ហេតុការណ៍
ក្រោយ​យំសោក​បោក​ខ្លួន ដោយសារ​ប្រពន្ធ​មាន​ប្រុស​ថ្មី អធិរាជ មហា​សាច់ បាន​លេបថ្នាំ​សម្លា​.​ប់​ខ្លួន​! - ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ឧបសម្ព័ន្ធ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​ជនពិការ ASEAN PARA GAMES ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន​ - លោក ឡី សុភាព និង​យុវជន​សេដ្ឋកិច្ច​រាប់​ម៉ឺន​នាក់ ប្រកាស​គាំទ្រ​អនុវត្ត​តាម​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល - អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ! - ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​! - ព័ត៌មានបែកធ្លាយ! ៖ រ៉ុង ឈុន និង សម រង្ស៊ី កំពុងរួមដៃគ្នាបំផ្លាញគណបក្សភ្លើងទៀន! - ​រដ្ឋសភា​បាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ សេចក្ដីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - រដ្ឋ​មន្ត្រី​បរិស្ថាន​៖ គម្រោង​ប្រព័ន្ធ FMIS គឺ​ធ្វើ​ការកែលម្អ​នូវ​ការទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​
0

ឯកឧត្តម គង់ សោភ័ណ្ឌ សាទរ​ចំពោះ​លោក ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្ដិ ជា​នាយ​ឧត្តមសេនីយ៍​!

ឯកឧត្តម គង់ សោភ័ណ្ឌ សាទរ​ចំពោះ​លោក ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្ដិ ជា​នាយ​ឧត្តមសេនីយ៍​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សម្ដែង​នូវ​ការគោរព​គាំទ្រ​។​
​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់ នាយ​ឧត្តមសេនីយ៍​។​

ឯកឧត្តម គង់ សោភ័ណ្ឌ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថាៈ​«​យើងខ្ញុំ​ទាំងអស់គា្ន ជា​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ខេត្ត​កណ្តាល សូម​សម្តែង​នូវ​សេចក្តី​គោរព​គាំទ្រ​ដោយស្មោះ និង​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ ក្នុងឱកាស​ដែល​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ត្រូវបាន ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស ព្រះរាជទាន​ត្រាស់​បង្គាប់​តម្លើង​ឋានន្តរស័ក្ដិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍​»​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណ​ព្រះ រតន​ត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ បវរ​មហាប្រសើរ ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ក្នុង​ការ​បន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅ​រក​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​»​។​

​សូមជម្រាបថាៈ នៅ​ថ្ងៃ​ទី​១៧.០៣.២០២៣ ព្រះមហាក្សត្រ​ខ្មែរ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្ដិ​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​៤ ដល់​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​។​

ឯកឧត្តម ​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជា​កូនប្រុស​ច្បង​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​អនាគត​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល