(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» នេះបើយោងតាមព្រះរាជក្រឹត្យ នស រកត ០៣២៣ ៤៥៤ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ។
ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់ ៕