ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video) - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត និង​និស្សិត​ជ័យលាភី នៃ​សកល​វិទ្យាល័យ​កំពង់ចាម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ! - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ "​គណនេយ្យភាព​សមិទ្ធកម្ម​" - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ជៀស ស្ថិត​ក្នង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​ - ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុងភូមិ​សំបូរ - លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​ - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ! - ឯកឧត្តម ឈឿន សុ​ចិត្ត ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ចលនា​កម្មក​រ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន - គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និសីទ ជន​មាន​ពិការភាព ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លើក​ទី​៥

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និសីទ ជន​មាន​ពិការភាព ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លើក​ទី​៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥ ខែ​មីនា ឆ្នាំ ២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​សន្និសីទ ជន​មាន​ពិការភាព ប្រចាំ​តំបន់​អាស៊ី និង​អ​ប៉ាស៊ីហ្វិក​លើក​ទី​៥ នៅ​សណ្ឋាគារ​សុខា រ៉េស៊ីដង់ ភ្នំពេញ ។​

​សន្និសីទ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​តំណាង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល អង្គការ​តំណាង​ជន​មាន​ពិការភាព និង​បងប្អូន​ជន​មាន​ពិការភាព​ដែល​បាន​អញ្ជើញ​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។ សន្និសីទ​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​លើក​ទី​៥ នេះ ស្ដីពី​ការអភិវឌ្ឍ​សហគមន៍​តាម​បែប​បរិយាប័​ន្ន ត្រូវបាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ “​ការពង្រឹង​ភាព​អង់អាច​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​របស់​ជន​មាន​ពិការភាព ក្នុងអំឡុង និង​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ “​ការអភិវឌ្ឍ​សហគមន៍​តាម​បែប​បរិ​យាប​ន្ន​”​។

​សម្តេច​តេជោ ហ៊ុន សែន សូម​អំពាវនាវ​ដល់​ស​ហគ​មន៍​ជាតិ និង អន្តរជាតិ សូម​បន្ត​រួម​គ្នា​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ស្តី​ពី​ជន​មាន​ពិការភាព អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​-​ពិការភាព​របស់​អង្គការសហប្រជាជាតិ និង​យុទ្ធសាស្ត្រ​ទីក្រុង អ៊ី​ន​ឈុន ដើម្បី​ផ្តល់​សិទ្ធិ​ពិតប្រាកដ​ដល់​ជន​មាន​ពិការភាព​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ សេដ្ឋកិច្ច សង្គម និង​ភូមិសាស្ត្រ​នយោបាយ​បាន និង​កំពុង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ប្រជាជន​ទូទៅ ជា​ពិសេស​ជន​មាន​-​ពិការភាព និង​ជន​ងាយ​រងគ្រោះ​ដទៃទៀត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ពុំទាន់​បាន​បិទ​បញ្ចប់​ទាំងស្រុង​មាន​ការលេចចេញ​នូវ​ការ ប្រណាំងប្រជែង​របស់​ម​ហា​អំណាច​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ពិភពលោក ដោយ​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នូវ​ធម្មាធិបតេយ្យ​និយម​របស់​អន្តរជាតិ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សកល​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នេះ ការគោរព​គ្នា និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ការគោរព​ធម្មនុញ្ញ និង​គោលការណ៍​អង្គការសហប្រជាជាតិ ព្រមទាំង​ការលើកកម្ពស់​ការអនុវត្ត​យន្តការ​អន្តរជាតិ គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព ។

​សម្តេច​តេជោ មានប្រសាសន៍ថា ចំពោះ​បញ្ហា​សង្គ្រាម កម្ពុជា​មាន​បទពិសោធន៍​ជូរចត់​គ្រប់គ្រាន់​ដែល​អាច​ចងក្រង​ជា​ប្រវត្តិសាស្ត្រ ហើយ​ជា​ការពិត «​សង្គ្រាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​បាន​ឡើយ​»​។ ក្នុងន័យ​នេះ​មាន​តែ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាមរយៈ​ការសន្ទនា ការចរចា និង​ការពិគ្រោះ​យោបល់​តែប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​នូវ​សុខសន្តិភាព​ប្រកបដោយ​ចីរភាព​។​

​ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ជន​មាន​ពិការភាព ប្រកប​ដោយ​បរិយាប័​ន្នក្នុង​សហគមន៍ និង​ក្នុង​ដំណើរការ អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឱ្យ​បាន​ច្រើន​ជា​អតិបរមា សម្តេច​តេជោ ហ៊ុន សែន សូម​លើក​ទឹកចិត្ត និង​ផ្តល់​នូវ​ទស្សនៈ​ចំនួន​៤ ដូចខាងក្រោម​៖

​ទី​១៖ គ្រប់​កិច្ច​អភិវឌ្ឍ រួម​មាន​សកម្មភាព​សង្គម សេដ្ឋកិច្ច​នយោបាយ និង​វប្បធម៌​ត្រូវ​លើកទឹកចិត្ត និង​លើកកម្ពស់​ឱ្យ មាន​ការចូលរួម​ជា​អតិបរមា​របស់​ជន​មាន​ពិការភាព​នៅ​កម្រិត​សហគមន៍​ឱ្យបាន​ទូលំទូលាយ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ ប្រកប​ដោយ​បរិយាប័​ន្ន ទាំង​ទិដ្ឋភាព និង​តួអង្គ​នៃ​ការអភិវឌ្ឍ ។

​ទី​២៖ ការបង្កើន​កិច្ចសហការ​រវាង​ប្រជាជន រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​សង្គម​ស៊ីវិល​ត្រូវ​បាន​លើកទឹកចិត្ត សំដៅ​ចែករំលែក​បទពិសោធ ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ព័ត៌មាន និងឧ​ត្ត​មានុ​វត្តន៍ ជាក់ស្តែង ជាពិសេស​មតិយោបល់​ល្អៗ​នៃ​កិច្ច​ពិភាគ្សា​គ្នា​ក្នុង រយៈពេល ៣ ថ្ងៃ នៃ​សន្និសីទ​នេះ សម្រាប់​ជា​ធាតុ​ចូលដល់​ការ សម្រួច​បន្ថែម​លើ​ផែនការ​អភិវឌ្ឍ​វិស័យ​ពិការភាព​នៅ​កម្រិត សហគមន៍​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ ។​

​ទី​៣៖ សូម​លើក​ទឹកចិត្ត​ឱ្យ​បង្កើន​កិច្ច​សហការ​រៀបចំ ការបណ្តុះបណ្តាល​ជំនាញ​ពិសេស និង​ប្រើប្រាស់​បច្ចេកទេស សមស្រប​សម្រាប់​ការសិក្សា​របស់​ជន​មាន​ពិការភាព ដើម្បី​លើកកម្ពស់​សមត្ថភាព និង​លទ្ធភាព​ទទួលបាន​ការ​ងារ​ធ្វើ​ជាមួយ បៀវត្ស​ខ្ពស់ ក៏​ដូចជា​ធ្វើឱ្យ​ជន​មាន​ពិការភាព​អាច​ចូលរួម​កាន់ តែ​ច្រើន ពេញលេញ និង​ស្មើ​សិទ្ធិ​ក្នុង​ទីផ្សារការងារ ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ។​

​ទី​៤៖ សូម​លើក​ទឹកចិត្ត​ឱ្យ​បន្ត​ពង្រឹង​អនុវត្ត និង​ពង្រីក​ការអភិវឌ្ឍ​សហគមន៍​ប្រកប​ដោយ​បរិយាប័​ន្ន មាន​ប្រសិទ្ធភាព និង​ទូលំទូលាយ និង​សូម​អំពាវនាវ​ឱ្យមាន​ការចូលរួម​ជាមួយ​គ្នា ក្នុង​ស្មារតី​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ក្នុង​ការអនុវត្ត​សេចក្តី​-​ថ្លែងការណ៍​ហ្សា​កាតា​ស្តីពី​ទសវត្សរ៍​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បី​ជា​គុណ ប្រយោជន៍​ដល់​ជន​មាន​ពិការភាព ទាំង​ក្នុងប្រទេស​តំបន់ និង​សកល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល