(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅទី១២ ខែមីនា ឆ្នាំ២០២៣ ចំណងដៃថ្មីមួយទៀតរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសប្បុរសជន តាមរយៈអង្គកឋិនទានមហាសាមគ្គី នាឆ្នាំ២០២២ ដើម្បីយកមកកសាងមហាកុដិ តម្លៃជាង ១៣មុឺនដុល្លារ សម្រាប់ជាទីស្នាក់អាស្រ័យរបស់សមណៈនិស្សិត ដែលមកសិក្សារៀនសូត្រ នៅសាលាពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ស្ថិតក្នុងបរិវេណវត្តជោតនារាម បឹងកុក ក្រុងកំពង់ចាម គឺបាននឹងកំពុងដំណើរការសាងសង់ ប្រកបដោយគុណភាព និងប្រណិតភាព។