ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video) - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត និង​និស្សិត​ជ័យលាភី នៃ​សកល​វិទ្យាល័យ​កំពង់ចាម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ! - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ "​គណនេយ្យភាព​សមិទ្ធកម្ម​" - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ជៀស ស្ថិត​ក្នង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​ - ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុងភូមិ​សំបូរ - លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​ - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ! - ឯកឧត្តម ឈឿន សុ​ចិត្ត ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ចលនា​កម្មក​រ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន - គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!
0

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យផ្កា​មហា​សាមគ្គី​កសាង​សាកលវិទ្យាល័យ​សម្ដេចព្រះ​សង្ឃ​រាជ បួ​រ គ្រី ស្ថិតនៅ​ស្រុក​អង្គ​ស្នូល​

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យផ្កា​មហា​សាមគ្គី​កសាង​សាកលវិទ្យាល័យ​សម្ដេចព្រះ​សង្ឃ​រាជ បួ​រ គ្រី ស្ថិតនៅ​ស្រុក​អង្គ​ស្នូល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​កណ្ដាល​) ៖​នា​ព្រឹក​ថ្ងៃអាទិត្យ ៦​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យផ្កា​មហា​សាមគ្គី​កសាង​សាកលវិទ្យាល័យ​សម្ដេចព្រះ​សង្ឃ​រាជ បួ​រ គ្រី ស្ថិតនៅ​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្ដាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​សាកលវិទ្យាល័យ​សម្ដេចព្រះសង្ឃរាជ បួ​រ គ្រី ផ្ដួចផ្ដើម​ឡើង​ក្រោម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​សម្ដេចព្រះ​អភិ​សី​រី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថា​សាកលវិទ្យាល័យ​នេះ មាន​សម្ដេច​ព្រះ​មង្គលទេពាចារ្យ វង្ស អានេ​តា សម្តេចព្រះ​សង្ឃនាយករ​ង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​មេគុណ​គណធម្មយុត្តិកនិកាយ​នៃ​ខេត្ត​កណ្ដាល ជា​ព្រះ​សាកលវិទ្យាធិការ ដោយ​កម្មវិធីសិក្សា​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​មហាវិទ្យាល័យ​ចំនួន​៥​។​

​ឯកឧត្តម​អភិបាល​ឱ្យដឹងទៀតថា មហាវិទ្យាល័យ​ទាំង​៥ រួមមាន​មហាវិទ្យាល័យ​សិល្បៈ មនុស្សសាស្ត្រ និង​ភាសា​, មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​, មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យក​កម្ម និង​មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍ និង​ទេសចរណ៍ ដោយ​មាន​មុខជំនាញ​សរុប​ចំនួន ២០​ជំនាញ និង​បើក​បវេសនកាល​ជំនាន់​ទី​១ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ផ្ដល់​អាហារូបករណ៍ ១០០​ភាគរយ សម្រាប់​ការសិក្សា​។​

​ឯកឧត្តម ថា​បច្ចុប្បន្ន សាកលវិទ្យាល័យ​សម្ដេច​ព្រះសង្ឃរាជ បួ​រ គ្រី មាន​សមណ​និស្សិត​-​និស្សិត​កំពុង​សិក្សា​ចំនួន​៦០០​អង្គ​-​នាក់ និង​មាន​សាស្ត្រាចារ្យ​បង្រៀន ២៣​អង្គ​នាក់ និង​មាន​ថ្នាក់ដឹកនាំ គណៈ​គ្រប់គ្រង បុគ្គលិក​សរុប​៩៧​អង្គ​-​នាក់​។ សាកលវិទ្យាល័យ​នេះ​មាន​២​ទីតាំង ដោយ​ទី​តាំងទី​១​មាន​ទី​ទាំង​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ និង​ទី​២​ស្ថិតនៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដោយ​កំពុង​ដំណើរការ​សាងសង់​អគារសិក្សា​នៅ​ទី​តាំងទី​២​។​

​អគារសិក្សា​កំពុង​សាងសង់​១​ខ្នង​នៅ​ទី​តាំងទី​២​នោះ ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​រាយការណ៍​បន្ថែម​ថា មាន​កម្ពស់​៧​ជាន់ មាន​ទំហំ​១៤.៦៦៧​ម៉ែត្រការ៉េ លើ​ផ្ទៃដី​១៤.៣៦៦​ម៉ែត្រការ៉េ គ្រោង​ចំណាយ​ទឹកប្រាក់​អស់​ជាង​៤​លាន​ដុល្លារ​អាមេរិក ដោយ​មិន​ទាន់​គិត​ពី​សម្ភារៈ​បំពាក់ ដោយ​បច្ចុប្បន្ន​កំពុង​ដំណើរកា​រ​ចាក់​ជើងតាង និង​ធ្នឹម ខណៈ​ប្រភព​ថវិកា​បានមក​ពី​ការចូលរួម​បរិច្ចាគ​របស់​គណៈសង្ឃ ការ​ប្រារព្ធ​ពិធី​បុណ្យផ្កា​៣​ខែម្ដង និង​បានមក​ពី​ការ​និមន្ត​សម្ដែង​ព្រះធម៌​ទេសនា បិណ្ឌ​បាត្រ​របស់​សម្ដេច​ព្រះសាក​ល​វិទ្យាធិ​ការ​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បានទូល​ប្រគេន និង​ជម្រាបជូន​អង្គពិធី​ថា ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ បើទោះបីជា​ជំងឺ​កូវី​ដ​-១៩ មិនទាន់​ត្រូវបាន​លុប​បំបាត់​ទាំងស្រុង​ក្តី និង​ត្រូវ​ទទួលរង​ឥទ្ធិពល​ពី​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​អន្តរជាតិ​ក្ដី​។​

​សម្ដេច​បាន​ទាញ​ការកត់សម្គាល់ថា សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ និង​ការរស់នៅ ដ៏​សុខដុមរមនា​របស់​ប្រជាជន​ត្រូវបាន​ការពារ​យ៉ាង​គត់​ម​ត់ ដោយ​កម្លាំង​ជាតិ​ទាំងមូល ដែល​បាន​រួម​សាមគ្គី​គ្នា​យ៉ាងរឹងមាំ​ជុំវិញ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា​។ ក្នុងនោះ​ពាក្យស្លោក «​អរគុណ​សន្តិភាព អរគុណ​នយោបាយ ឈ្នះ ឈ្នះ​» ត្រូវបាន​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់ទិសទី​។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍​ទៀត​ថា ព្រះពុទ្ធសាសនា​គណៈធម្មយុត្តិកនិកាយ បាន​បម្រើ​ផ្នែក​ជំនឿ​ដល់​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី​ទាំងអស់ មិន​តែ​ប៉ុណ្ណោះ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការចូលរួម​រក្សា​ការពារ សន្តិភាព​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល និង​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាតិ​សំខាន់ៗ ជាអាទិ៍ ការទប់ស្កាត់​ការជួញដូរ​មនុស្ស ធ្វើ​ជា​ទាសភាព​ក្នុង​សម័យ​ទំនើប ដោយ​បង្រៀន​ពុទ្ធបរិស័ទ​ឱ្យ​លើក​កំពស់​តម្លៃ​របស់​មនុស្ស​ជាតិ ការពារ និង​រក្សា សន្តិភាព​ជាតិ មិន​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​បាន​ពង្រឹង​សុខដុម​នីយកម្ម រវាង​សាសនិក នៃ​គ្រប់​សាសនា ប្រឆាំង​ការរើសអើង ប្រឆាំង​ការបែងចែក​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​កាន់សាសនា ខុសគ្នា សំដៅ​ប្រែក្លាយ​សក្តានុពល នៃ​សាសនា​ទាំងអស់ ឲ្យក្លាយ​ទៅ​ជា​កម្លាំង​ជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​ពង្រឹង​សន្តិភាព សាមគ្គីភាព ថែរក្សា​ប្រពៃណីជាតិ លើកតម្កើង​សីលធម៌ និង​រាំង​ស្កាត់​ការ​យក​សាសនា​ទៅ​ធ្វើ​អាជីវកម្ម ។​

​ពី​វេទិកា​អធិបតី​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​អំពាវនាវ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង ការអប់រំ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ ខិតខំ​ណែនាំ និង​ជំរុញ​ប្រជាពលរដ្ឋ​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា និង​ត្រៀម​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ឱ្យបាន​គ្រប់ៗ​គ្នា​៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល