ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video) - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត និង​និស្សិត​ជ័យលាភី នៃ​សកល​វិទ្យាល័យ​កំពង់ចាម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ! - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ "​គណនេយ្យភាព​សមិទ្ធកម្ម​" - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ជៀស ស្ថិត​ក្នង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​ - ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុងភូមិ​សំបូរ - លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​ - ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ! - ឯកឧត្តម ឈឿន សុ​ចិត្ត ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ចលនា​កម្មក​រ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន - គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!
0

ឯកឧត្តម ស៊ូ​ម សារឿ​ន និង ឯកឧត្តម ទេព យុទ្ធី អញ្ជើញ​ជា​អធិបតី ប្រកាស​តែងតាំង ឧត្តមសេនីយ៍ត្រី សរ សំណាង ជា ប្រធាន​សាខាសមាគម​រាជសីហ៍​រាជធានី​ភ្នំពេញ និង សមាជិក​២៤២​រូប​ទៀត​

ឯកឧត្តម ស៊ូ​ម សារឿ​ន និង ឯកឧត្តម ទេព យុទ្ធី អញ្ជើញ​ជា​អធិបតី ប្រកាស​តែងតាំង ឧត្តមសេនីយ៍ត្រី សរ សំណាង ជា ប្រធាន​សាខាសមាគម​រាជសីហ៍​រាជធានី​ភ្នំពេញ និង សមាជិក​២៤២​រូប​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​រាជ​សីហ៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ចំនួន ២៤២​នាក់ ប្រចាំ​សាខា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ មីនា ឆ្នាំ​២០២៣ នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម អ៊ុង សា​រ៉ា​វ៉ាន់ អនុប្រធាន​អចិន្ត្រៃយ៍ សមាគម​រាជសីហ៍ និង ឯកឧត្តម ស៊ិន ឌី​ណា អគ្គលេខាធិការ​សមាគម បាន​អាន​សេចក្តីសម្រេច​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ ដែលមាន លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ជា ប្រធាន​សាខា​រាជធានី​ភ្នំពេញ និង លោក អ៊ុង សា​រុំ ជា​ប្រធាន​ក្រុមប្រឹក្សា​យោបល់ អមដោយ សមាជិក សមាជិកា សរុប ២៤២​នាក់​។​

​បន្ទាប់​ពី​ត្រូវបាន​ប្រកាស​តែងតាំង លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ប្រធាន​សាខា​រាជធានី​ភ្នំពេញ បាន​ឡើង​ប្តេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី និង​អង្គពិធី​ចំនួន​០៧​ចំណុច គឺ
១.​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច និង គោរព​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម​។
២.​បន្ត​ដឹកនាំ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​
៣. បន្ត​សហការ​ល្អ​ជាមួយ​អាជ្ញាធរ បង្កើន​ទំនាក់ទំនង ដើម្បី​សម្រេច​គោលបំណង ទិសដៅ​របស់​សមាគម​។
៤.​កៀរគរ​សប្បុរសជន​ជួយ​ដល់​សមាគម ខិតខំ​ដឹកនាំ​សម្របសម្រួល បន្តធ្វើ​សកម្មភាព​មនុស្សធម៌
៥.​បន្ត​ផ្សព្វផ្សាយ​គោលការណ៍ សកម្មភាព ការងារ​សមាគម ដើម្បី​ពង្រឹង​និង​ពង្រីក​ចលនា​យុវជន​ចូលរួម​ជាមួយ​រាជ​សីហ៍​
៦.​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ធ្វើ​របាយការណ៍​ជូន​ថ្នាក់កណ្តាល​
៧ គាំទ្រ​បេក្ខភាព សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេសក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេលអ​នាគត​។​

​ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ បាន​ថ្លែង​កោតសរសើរ ការរៀបចំ​ពិធី​នេះ ដែល​មាន​សមាជិក​ចូលរួម​ច្រើន ហើយ​សមាសភាព​មាន​ចម្រុះ​ល្អ​ណាស់ និង​សូម​គាំទ្រ​ការប្តេជ្ញាចិត្ត​របស់ លោក​ប្រធាន​សាខា​រាជធានី​ភ្នំពេញ​ដែល​ទើប​ទទួលបាន​ការតែងតាំង ជាពិសេស ចំណុច​ទី​៧​ចុងក្រោយ​។​

​ឯកឧត្តម​បញ្ជាក់ថា សមាគម​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ធ្វើ​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុង​គោលបំណង​សម្រាល​បន្ទុក ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ដោយ​រួមសហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម​បញ្ជាក់បន្ថែម​ថា ដើម្បី​សម្រេច​គោលបំណង​និង​ចក្ខុវិស័យ​របស់​សមាគម ត្រូវ​អនុវត្ត​ការងារ​ដោយ​យកចិត្តទុកដាក់ ចំណុច​សំខាន់​៣​គឺ​៖
១.​ធានា​គុណភាព​ការងារ ដោយ​ត្រូវ​បំពេញ​ភារកិច្ច ប្រកបដោយ សុជីវធម៌ និង សីលធម៌​
២.​សុវត្ថិភាព​ការងារ គឺ​ត្រូវ​ធ្វើ​សកម្មភាព ស្របតាម​ច្បាប់​កំណត់​
៣.​ធានា​និរន្តរ៍ភាព​ការងារ​គ្រប់​ទីកន្លែង​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ សម្តែង​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ ទាំងអស់​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​។​

​ឯកឧត្ដម​ប្រធាន បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរ សុខទុក្ខ ការ​ជូនពរ និង ការអបអរសាទរ ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន​រាជសីហ៍​រាជធានី​ភ្នំពេញ​ទាំងអស់​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន ក្នុង​នាម​សមាជិក សមាជិកា​សមាគម សូម​ជូនពរ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឱ្យមាន​សុខភាព​ល្អ និង ជោគជ័យ​គ្រប់​ភារកិច្ច​។​

​ឯកឧត្ដម​ប្រធាន​បញ្ជាក់ថា សកម្មភាព​របស់​សមា​គម​រាជសីហ៍​យើង មាន​ការគាំទ្រ​ពី ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែឧ​ប​ត្ត​ម្ភ​គាំទ្រ ជាពិសេស ការផ្តល់​អាហារូបករណ៍​ជា​ច្រើន​ជូន​យុវជន​រាជ​សីហ៍ ។​

​ឯកឧត្ដម​ប្រធាន​បាន​ថ្លែង​ពី​ប្រវត្តិ​នៃ​ការកកើត​សមាគម​តាំងពី​មាន​ក្បាលម៉ាស៊ីន​តែ​៥​នាក់ បង្កើត​ជា​ស្ទីត​យោ​Studio ថត​បទ​ចម្រៀង រួចហើយ​ទើប​បង្កើត​ជា​សមាគម ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។ រហូតដល់​បច្ចុប្បន្ន​មាន​សមាជិក​ជាង​៤,០០០​នាក់ និង​មាន​សាខា​រាជធានី​/​ខេត្ត​ចំនួន​២៤ និង​សាខា​ក្រៅ​ប្រទេស​ចំនួន ០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី​។​

​ក្រៅពី​ធ្វើ​សកម្មភាព​មនុស្សធម៌ កីឡា ជួយ​សង្គម ក្នុង​ប្រទេស​យើង សមាគម​រាជសីហ៍ ក៏​បាន​ធ្វើ​សកម្មភាព​ក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំង​បាន​ចុះ​MOU​សហការ​គ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌ ជាមួយ​ក្រុមហ៊ុន​បរទេស​ធំ​ជាច្រើន​។​

​ឯកឧត្ដម​ប្រធាន​ថ្លែង​ការគាំទ្រ ការប្តេជ្ញាចិត្ត​របស់ លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ប្រធាន​សាខា​រាជធានី​ភ្នំពេញ និង​ណែនាំ​ឱ្យ ផ្សព្វផ្សាយ និង​អនុវត្ត​សកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ របស់​សមាគម ជាពិសេស សូម​ធ្វើ​សកម្មភាព​មនុស្សធម៌ ចុះ​តាម​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ​ក្រីក្រ នៅ​សំណង់​មិន​រៀបរយ ដើម្បី​ជួយ​សម្រាល​ការលំបាក​ផ្នែក​ជីវភាព​របស់​ពួកគាត់ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ចុងបញ្ចប់ ឯកឧត្តម​ប្រធាន​បាន​ជូនពរ ប្រគល់​លិខិត​តែងតាំង ថតរូប​អនុស្សាវរីយ៍ និង​បាន​ចូលរួម​ពិសារ​អាហារ​សាមគ្គី​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រីករាយ​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល