ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​មាន​ការព្រួយបារម្ភ​ខ្លាច​បាក់​ដីស្រែ​របស់​ពួក​គាត់​ចូល​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ជម្រៅ​ជ្រៅ សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ស្ថិតនៅ​ភូមិ​ពោធិ៍​រៀង​ខាងជើង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​

ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​មាន​ការព្រួយបារម្ភ​ខ្លាច​បាក់​ដីស្រែ​របស់​ពួក​គាត់​ចូល​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ជម្រៅ​ជ្រៅ សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ស្ថិតនៅ​ភូមិ​ពោធិ៍​រៀង​ខាងជើង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រៃវែង​៖ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​មាន​ការព្រួយបារម្ភ​ខ្លាច​ដីស្រែ​របស់​ពួកគាត់​បាក់ ស្រុត​ចូលទៅ​ក្នុង​រណ្តៅ​ដី​របស់​ឈ្មួញ​ដែល​នៅ​ជាប់​និង​ដីស្រែ​របស់​ពួកគាត់ មាន​ជម្រៅ​ជ្រៅ ដែល​ជីក​កាយ​ទុក​ជា​យូរ​ខែ​.​ឆ្នាំ​.​មកហើយ​នោះ និង​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ ឃុំ ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​ចុះទៅពិនិត្យ អន្តរាគមន៍​ផង​។​

​ប្រជាពលរដ្ឋ​និយាយ​ក្នុង​លក្ខ័ណ​មិន​បញ្ចេញ​ឈ្មោះ​ថា រណ្តៅ​ដី​នេះ​ម្ចាស់​គ្រឿងចក្រ​និង​ម្ចាស់​រណ្ដៅ​ដី​មានឈ្មោះ តា វែង រស់នៅ​ភូមិ​ពោធិ៍​រៀង​ខាងជើង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង ម្ចាស់​គ្រឿងចក្រ​និង​ម្ចាស់​រណ្តៅ​ដី​ខាងលើនេះ ធ្វើការ​ជីក​កាយ​យក​អាចម៍ដី​ជា​យូរ​ខែ​ណាស់​មកហើយ​។ អ្វី​ដែល​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​នោះ គឺ​រណ្តៅ​ដី​នោះ​មាន​ជម្រៅ​ជ្រៅ ហើយ​ទំហំ​ជាង​កន្លះ​ហិកតា មិនតែប៉ុណ្ណោះ​ការ​ជីកដី​ទៀតសោធ ម្ចាស់​គ្រឿងចក្រ​និង​ជា​ម្ចាស់​រណ្តៅ​ដី មិន​ទុក​ជើងទេ​នោះ​ឡើយ ថែម​ទាំង​ជីក​កៀក​ជាមួយ​ដីស្រែ​និង​ដី​លំនៅដ្ឋាន របស់​ពួកគាត់​ថែមទៀត​ផង​។ កក្តា​នេះហើយ​ទើប​ធ្វើឱ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ ខ្លាច​បាក់ ស្រុត​ដី​ស្រែ​និង​ដី​លំនៅដ្ឋាន របស់​ពួកគាត់​ចូលទៅ​ក្នុង​រណ្តៅ​ដី​របស់ តា វែង នោះ ជាពិសេស​នៅ​រដូវវស្សា​ភ្លៀង​ធ្លាក់​មក​អាច​ទឹក​ហូរ​ច្រោះ​បាក់ ស្រុត​ដី​ស្រែ​និង​ដី​លំនៅឋាន​របស់​ពួកគាត់ ធ្វើ​ឱ្យ​ខាតបង់ ការ​ធ្វើ​ស្រែ​ចំការ​ទៀតផង​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តទៀតថា រណ្តៅ​ដី​ដែល​មាន​ជម្រៅ​ជ្រៅ​នោះ ម្ចាស់​មិនបាន​ធ្វើ​របង​ហ៊ុំព័ទ្ធ​អ្វី​នោះ​ទេ ពួកគាត់​ខ្លាចក្រែង​ធ្លាក់​ក្មេង​តូចៗ និង​ជា​ពិសេស​សត្វពាហៈនៈ គោ ក្របី​ជាដើម​។ ហើយ​ម្យ៉ាងទៀត តា វែង ជា​ម្ចាស់​រណ្តៅ​ដី​បាន​ប្រាប់​ប្រជាពលរដ្ឋ ថា រណ្តៅ​ដី​របស់​គាត់​ដែល​ជីក​រួចរាល់​ហើយ​នោះ មិន​ឱ្យ​អ្នក​ណា​បង្ហូរទឹក​ចូល​ឡើយ​។ ការនិយាយ​បែបនេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​និយាយ​តៗ​គ្នា​ថា បើ​ជា​រណ្តៅ​ដី​ជ្រៅ​ហើយ​នោះ ពេល​មេឃ​ធ្លាក់ភ្លៀង​មក​ច្បាស់​ណាស់​ទឹក​ហូរ​សម្រុកចូល​កន្លែង​ទំនាប ដូចជា​រណ្តៅ​ដី​របស់ តា វែង ជាក់​ជា​មិនខានឡើយ​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ពូ ហួត មេឃុំ​ពោធិ៍​រៀង​ប្រាប់ថា រណ្ដៅ​ដី​ខាងលើ​នេះ​ខាង​អាជ្ញាធរ​ឃុំ​បាន​ហៅ​ម្ចាស់​រណ្ដៅ​មក​ធ្វើ​កិច្ចសន្យា​រួចរាល់​ហើយ តែ​មិន​ទាន់​បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ជុំវិញ​នោះ​ឲ្យ​ពូកគាត់​បាន​ដឹង​។​

​លោក ពូ ហួត បាន​បន្តទៀតថា រណ្ដៅ​ដី​ខាងលើ​នេះ​ជា​ដី​រស់​បស់ តា វែង ជីក​យូរហើយ​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ តែ​បើ​សិន​មាន​ការបា​ក់ដី​ប្រជាពលរដ្ឋ​ចូល​ក្នុង​រណ្ដៅ ខាង​អាជ្ញាធរ​ឃុំ អាច​ឱ្យ​ខាង​ម្ចាស់​រណ្ដៅ​ដឹក​ដី​ចាក់​បំពេញ​ឲ្យ​រាក់​វិញ​។​

​លោក យស់ ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង​លោក​បកស្រាយ​ប្រាប់​សារព័ត៌មាន​យើង​យ៉ាង​ទន់ភ្លន់​សមជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​មួយរូប​ដែល​ដឹង​ពី​ទុក្ខ​ធុរៈ​របស់​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា រណ្តៅ​ដី​ខាងលើ​នោះ​ម្ចាស់​មិន​បាន​មក​សុំ​ច្បាប់​នោះទេ លោក​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ដែរ​។​

​លោក​បាន​បន្តទៀតថា ម្ចាស់​បាន​លួច​ជីក​មិនឱ្យ​អាជ្ញាធរ​ដឹង​ក៏មាន​ដែរ បើ​ចង់ដឹង​ច្បាស់​សូម​សួរ​ទៅ​ខាង​អាជ្ញាធរ​ឃុំ ព្រោះ​រឿង​នេះ​លោក​បាន​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ទៅ​ត្រួតពិនិត្យ​និង​បាន​ហៅ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​ហើយ​ដែរ​។​
ជា​ចុងក្រោយ​ប្រជាពលរដ្ឋ ជាង​១០​គ្រួសារ​ដែល​មាន​ដីស្រែ​នៅក្បែរ​រណ្តៅ​ដី តា វែង នោះ​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ចាត់​ជំនាញ ចុះ​ធ្វើ​ការពិនិត្យ និង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ដើម្បី​កុំឱ្យ​ដីស្រែ​របស់​ពួកយើងខ្ញុំ​ជាង​១០​គ្រួសារ បាក់​ស្រុត​ចូលទៅ​ក្នុង​រណ្តៅ​ដី​ជ្រៅ​នេះ​ផង​ទាន​!៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល