នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក កើ សុក្រី អនុប្រធានសមាគមរាជសីហ៍ ផ្នែកទទួលបន្ទុកឥស្លាមកម្ពុជា តំណាងលោក ម៉ាត់ ណើសៀត ប្រធានផ្នែកទទួលបន្ទុកឥស្លាមកម្ពុជា នៃសមាគមរាជសីហ៍ បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាចំនួន ១,១៥០,០០០៛ (មួយលានមួយរយហាសិបពាន់រៀលគត់) ជូនទៅដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះនៅសំរាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលមានទីលំនៅ នៅឃុំ អង្ករបាន ស្រុកកង់មាស ខេត្តកំពង់ចាម ៕