រាជធានីភ្នំពេញ ÷ កាលពីថ្ងៃចន្ទ ទី ១៣ ខែកុម្ភ ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀលលោកទេស វិបុល ប្រធានសមាគម សេរីភាពអ្នកសារព័ត៍មានកម្ពុជាបានអញ្ជើញចូលមួយបណ្តាលអង្គភាព សមាគម ក្លឹបអ្នកកាសែត ចំនួន ១៣ អង្គភាព នៅសាល ប្រជុំសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា(សសសក) ក្រោមអធិបតីភាព ឯ ឧ ហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា និងក្រុមការងារជាច្រើននាក់ទៀត ។
របៀបវារ:ចំនួន ៤
១.ពិភាក្សាស្តីពីពង្រាងអនុស្សារណ:
២ .ពិភាក្សាការទទួលយកសមាគម
៣.សេចក្តីថ្លែងការរួមគ្នាក្នុងទិវា៩ឧសភានាពេលខាងមុខ
៤.ការពិភាក្សាគ្នាក្នុងការទទួលយកសមាគមតាមបណ្តាលខេត្តនានា មតិផ្សេងៗ ។
ក្រុមការងារសហភាពសហព័ន្ធសារព័ត៍មានកម្ពុជាបានឡើងអាននូវសេចក្តីព្រាងនូវខ្លឹមសារចំនួន ៧មាត្រា ដោយធ្វើការកែប្រែចំនួន ៣គឺ
១ លោក ហោ គន្ធា ធ្វើការស្នើសុំការចុះអនុស្សារណ:ត្រង់ចំនុច០២ ពីបីឆ្នាំ មកពីរឆ្នាំវិញ
២. ស្នើសុំរៀបចំបើកវ្គបណ្តុះបណ្តលាផែកក្រុមសីលធម៍វិជ្ជាជីវះអ្នកសារព័ត៍មានអោយបានច្រើនវគ្គ ៣ ទៅ៦ខែម្តង សម្រាប់កន្លែងគីនៅ(សសសក)
សេចក្តីសម្រេចអង្គប្រជុំ រួមមាន ÷
១. ធ្វើការកែតម្រូវសេចក្តីព្រាងច្បាប់ក្នុងការចុះអនុស្សារ:រួមគ្នាខាងលើមុនក្រោយ១សប្តាហ៍ ។
២ ធ្វើការជ្រើសរើសនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ តម្រូវអោយរៀបចំប្រជុំជាលើកទីពីរដើម្បីសម្រេចលើកិច្ចការដែលបានកែតម្រូវ និងពិសារអាហារជួបជុំគ្នា ដោយសមាគមនីមួយៗចាត់បុគ្គលិកមកចូលរួមត្រឹមតែ១០នាក់ ប៉ុណ្ណោះ ។
៣ .ក្រោយពីចុះអនុស្សារណ:រួច(សម្ព័ន្ធសមាគមកម្ពុជា)នឹងធ្វើការស្នើសុំជំនួបជាមួយ ឯក ឧត្តម ខៀវ កញ្ញ៉ារិទ្ធ នៅក្នុងខែ០៣ដើម្បីសម្តែងការគួរសម។
អង្គពិធីទាំងមូលបានសម្រេចតាមគោលការណ៍ខាងលើ សម្រាកពិសារអហារសម្រន់ និងថតរូបជាមួយគណ:អធិបតីប្រកបដោយភាពស្និតស្នាលជាទីបំផុតក្រោមដំបូលសន្តិភាពតែមួយ ៕ (ព័ត៍បឋម)