ទាន់ហេតុការណ៍
​អបអរសាទរ​ខួប​១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤ - ទទួលយក​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​សំណល់​រាវ ដើម្បី​រួមចំណែក​ក្នុង​ការពារ​ជីវៈចម្រុះ​ - ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយ​កម្លាំង​បរិស្ថាន​ចុះ​បង្ក្រាប​​ឈួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនះគីរី បាន​លាក់ទុក​ប្រភេទ​ឈើ ឈ្លី​ច​ជាច្រើន​ដុំ​ - ដីព្រៃ​កាប់​គាស់ រុករាន​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ត្រូវ​មោឃភាព និង​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​ - ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ល្បី​រឿង​ជួញដូរ​សាច់​សត្វព្រៃ និង​សិប្បកម្ម​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​..! - ​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ធ្វើតេស្ត រក​សារធាតុ​ញៀន​ក្នុង​ក្របខណ្ឌ​នៃ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association - CCADA) ​បាន​ចុះ​នាំយក​អំណោយ ជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស​ - សំណាញ់​ច្បាប់​មិន​លើកលែង​ជន​ណា​ទេ​! បុរស​ថ្លើម​ដុះ​មមិះ​ម្នាក់​ដែល​លួច​កាប់​រានទន្ទ្រា​ន​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​ទឹកដី​ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​ផ្តន្ទាទោស​ - អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ចំពោះ​អ្នក​មាន​លុយ មាន​អំណាច​ចាក់ដី រំលោភ​យក​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ - «​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម ជាវ តា​យ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​»
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​២​ករណី​រួមមាន​៖
*​ករណី​ទី​១៖ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១៖៣០​នាទី កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ នៅវេលា​ម៉ោង​១៣.៤៥​នាទី ថ្ងៃ​ដដែល ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ទៀត នៅ​ចំណុច​កា​រ៉ា​ស់​ជួសជុល​រថយន្ត ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​០៩​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​។

ជនសង្ស័យ​ទាំង​០៤​មានឈ្មោះ ៖ ១.​ឈ្មោះ សាន សា​រៀង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ២.​ឈ្មោះ ឡុង បូ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ៣.​ឈ្មោះ ចាន់ ស្រី​ណា ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ៤ ឈ្មោះ ចាន់ ចំរើន ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ ជាង​ឡាន ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

*​ករណី​ទី​២៖ នៅវេលា​ម៉ោង​៣:៣០​នាទី ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​ឌឿងហែម លេខ​៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ប៊ុន វិច្ឆិកា ហៅ ពេជ្រ​ខ្ទើយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល