ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្អូញត្អែរ​រឿង​ដី​ហុយ និង​ផ្លូវ​រង​ការខូចខាត ដោយសារ​តែ​ក្រុម​រថយន្ត​ធំៗ​ដឹក​ខ្សាច់ បំផ្លាញ​ផ្លូវ​

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្អូញត្អែរ​រឿង​ដី​ហុយ និង​ផ្លូវ​រង​ការខូចខាត ដោយសារ​តែ​ក្រុម​រថយន្ត​ធំៗ​ដឹក​ខ្សាច់ បំផ្លាញ​ផ្លូវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ បាន​ត្អូញត្អែរថា រាល់ថ្ងៃនេះ​ពួក​គាត់​រស់នៅ​ប្រឈម​ការ​ដី​ហុយ​ធ្វើឱ្យ​ប៉ះពាល់​សុខភាព ហើយ​មួយវិញទៀត​ផ្លូវ​រង​ការខូចខាត​ពិបាក​ធ្វើ​ដំណើរ​ខ្លាំងណាស់ អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ហាក់​គ្មាន​អើពើ​ជាមួយ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​នេះ​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​មាន​ឈ្មោះ អែម សាយ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ឈ្មោះ ស៊ីម ដេ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ឈ្មោះ សូ ថា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​ឈ្មោះ លួង សៀន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ស្រដៀង​គ្នា​ថា ពួកគាត់​ក៏​ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់​នៅ​សព្វថ្ងៃនេះ​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ដី​ហុយ ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំៗ​បើក​ឆ្លងកាត់​ទាំងយប់ ទាំង​ថ្ងៃ ធ្វើ​ឱ្យ​រំខាន​ដល់​ការរស់នៅ ជា​ពិសេស​ប៉ះពាល់​ដល់​សុខភាព ម្យ៉ាងវិញទៀត ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិស្សសាលា កុមារ​តូចៗ​។ មិនតែប៉ុណ្ណោះ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំៗ​ទាំងអស់នោះ បាន​បំផ្លាញ​ផ្លូវថ្នល់​មុខ​ផ្ទះ​របស់​ពួកគាត់​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ បណ្តាលឱ្យ​ដី​ហុយ និង​ជង្ហុក​ធំៗ​។​

​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា ក្រុម​រថយន្ត​ធំៗ​ដឹក​ខ្សាច់​នេះ ដឹកជញ្ជូន​ទាំង​យប់ ទាំង​ថ្ងៃ ហើយ​តៃកុង​រថយន្ត​បើកបរ​វិញ​មិន​គិត​ពី​សុខទុក្ខ និង​ការរំខាន​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ការបើកបរ​ក៏ដូចជា​បំផ្លិចបំផ្លាញ​ផ្លូវ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នេះ អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ មិន​ដែល​មក​អើត​ឈ្ងោក​ម្តងណា​ឡើយ ហាក់បីដូច​មិន​យកចិត្តទុកដាក់​អើពើ​ទាល់តែសោះ​។ ជាពិសេស​នោះ គឺ​លោក​អភិបាល​ស្រុក​ឱ​រ៉ាល់​វ័យក្មេង​ប្រជាពល​រដ្ឋ​មិន​ដែល​ឃើញ​មុខ​ទាល់តែសោះ ខុស​ពី​លោក​មួ​ង ធី អភិបាលស្រុក​ចាស់ ដែល​តែងតែ​គិតគូរ​ដោះស្រាយ​រាល់​ដែល​ប្រជាពលរដ្ឋ​ជួប​បញ្ហា​នោះ​។ កន្លងមក​លោក​មេភូមិ និង​សមាជិក​ភូមិ​ពោធិ​មាស ធ្លាប់​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា មាន​ក្រុមហ៊ុន​បូម​ខ្សាច់​ដឹក​ខ្សាច់​ឆ្លងកាត់​ភូមិ​យើង ហើយ​ក្រុមហ៊ុន​សន្យាថា ស្រោច​ទឹក​មួយ​ថ្ងៃ​៣​ដង ហើយ​បើ​ផ្លូវ​រង​ការខូចខាត ខាង​ក្រុមហ៊ុន​ធ្វើការ​ជួសជុល ប៉ុន្តែ​វា​ផ្ទុយ​ស្រលះ​ពី​ការសន្យា​នោះ​។ រាល់ថ្ងៃ​រថយន្ត​ធំៗ​ដឹក​ខ្សាច់​ឆ្លងកាត់​ធ្វើឱ្យ​ហុយ និង​បំផ្លាញ​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ទើរតែ​ទាំងស្រុង​ទៅហើយ មិនដែល​ឃើញ​ជួសជុល និង​ស្រោច​ទឹក​លើ​ផ្លូវ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​លើកឡើងថា ពេល​ដែល​មានការ​អី ឬ​ក៏​ជិត​បោះឆ្នោត​ទើប​មាន វត្ត​មាន​អស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត មក​លើកដៃ​សំពះ​សុំ​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​មិន​ឃើញ​មុខ​អស់លោក​នោះ​ទេ ឬ​មួយ​ក៏​អស់លោក​រវល់​តែ​នៅក្នុង​ប៊ុយ​រ៉ូ ម៉ាស៊ីនត្រជាក់​។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ ធ្វើការ​សំណូមពរ​ដល់​ក្រុមហ៊ុន រថយន្ត​ធំៗ​ដឹក​ខ្សាច់​នោះ ធ្វើការ​ស្រោច​ទឹក និង​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ពិបាក​ធ្វើ​ដំណើរ និង​ហុយ​រាល់ថ្ងៃ​នេះ​ផង​។​

​កន្លងមក​លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​បាន​និយាយ​ឱ្យដឹងថា ទីតាំង​ជីក​កាយ​រណ្តៅ​ដី ឬ​បក បូម​ខ្សាច់​ក្តី ប្រសិនបើ​ការដឹកជញ្ជូន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ជំនាញ​និង​ធ្វើការ​បិទ​អាជីវកម្ម​នោះ​ភ្លាម​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង​លើ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្លូវលំ​មួយ​ខ្សែ​នេះ​ដែល​កំពុង​រង​ការបំផ្លាញ​ដោយ​ក្រុម​រថយន្ត​ធំៗ​ដឹក​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ​និង​ជា​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ធំៗ​ដឹក​ខ្សាច់​បំផ្លាញ​ផ្លូវ​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័ ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ខ្សាច់​ជានិច្ច​រាងរាល់​ម៉ោង​ធ្វើ​រការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពីរ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល