(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត នៅក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តមអនុប្រធាន ស.ស.យ.ក. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូបទៀត នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមជម្រាបថា អគារពហុបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមមានទំហំ ១៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់យុវជន សប្បុរសជន និងថ្នាក់ដឹកនាំនានា៕