ទាន់ហេតុការណ៍
ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ - ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ចូលរួម​អមដំណើរ សម្តេច​មហាមន្ត្រី គុយ សុផល អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង និង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​សន្តិសុខ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ប្រារព្ធ​ពិធី រុក្ខ​ទិវា ៩ កក្កដា​ - សេចក្តីប្រកាស​របស់ ក្រសួងមហាផ្ទៃ ស្តីពី ការ​រ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ ​ចំនួន ៥ រូប ដោយ​មូលហេតុ​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ - សាលា​រាជធានី​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March) - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​ - មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ ស្រុក​ពញាក្រែក និង​ស្រុក​ត្បូងឃ្មុំ បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី ចំនួន​០១​ខ្នង កម្ពស់​២​ជាន់ មាន ១៦​បន្ទប់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការអញ្ជើញ​ចូលរួម​ដោយ ឯកឧត្ដម ជា សុផារ៉ា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មន្ដ្រីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៤០០០​នាក់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ ហេង សំរិន ចក ក្នុងភូមិ​ចំឡាក់ ឃុំ​ចក ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។

​សូមបញ្ជាក់​ថា ៖ អគារសិក្សា​ថ្មី ០១​ខ្នង​នេះ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិទ្យាល័យ ហេង សំរិន ចក ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា គោរព​ជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន តាមរយៈ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបណ្តុះណ្តាល និង​កសាង​ធនធានមនុស្ស សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន និង​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់ សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហេង សំរិន ចក សម្រាប់​ការសិក្សា ដើម្បី​ក្លាយជា​យុវជន មានចំណេះដឹង ចំណេះធ្វើ មាន​គុណធម៌ ដើម្បី​ជា​អ្នក​បន្តវេន​ដ៏​ល្អ​នាពេល​អនាគត​។ អគា​សិក្សា​នេះ​សង់​ឡើង កម្ពស់ ០២​ជាន់ ស្មើនឹង ១៦​បន្ទប់ មាន​រចនាបថ​ខ្មែរ បំពាក់​នូវ​សម្ភារៈ​ប្រើប្រាស់ សម្រាប់​ការរៀន និង​បង្រៀន និង​ជា​អគារសិក្សា គិតគូរ​ជា​ពិសេស​លើ​បរិស្ថាន ទាញ​យក​ពន្លឺ​ធម្មជាតិ​យកមក​ប្រើប្រាស់ លំហូរ​ខ្យល់អាកាស​ធម្មជាតិ ចេញចូល​ល្អ បំពាក់​ថាមពល​អគ្គិសនី​ដោយ​ថាមពល​កកើត​ឡើងវិញ បំពេញ​បន្ថែម​ដោយ​ការដាំ​ដើមឈើ ថ្នាល​បណ្តុះ​កូនឈើ សួនច្បារ ដែល​ផ្តល់​នូវ​ភាព​ស្អាត បៃតង ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​សិស្សានុសិស្ស​នៅក្នុង​ការរៀនសូត្រ​។​

 

        

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល