នៅព្រឹកថ្ងៃថ័ន្ទទី៣០ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១០ព្រឹក នៅរដ្ឋបាលសង្កាត់គោករការ មាន
បើកកិច្ចប្រជុំពង្រឹងយន្តការការងារ និងអប់រំណែនាំពង្រឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព
ក្រោមអធិបតីភាពលោក ហួរ ហួត អភិបាលរងខណ្ឌព្រែកព្នៅ លោក សន ស៊ិន ចៅសង្កាត់គោករកា និងលោក ផង់ ជា នាយប៉ុសិ៍្តនគរបាលសង្កាត់គោករកា ។
របៀបវារៈកិច្ចប្រជុំមានដូចតទៅ ៖
១.ការពង្រឹងយន្តការច្រកចេញចូលតែមួយ
២.ការពង្រឹងយន្តការ គោលនយោបាយភូម-សង្កាត់មានសុវត្ថិភាព គ្មានល្បែងស៊ីសងគ្រប់ប្រភេទ។
ជាគោលដៅ គឺត្រូវផ្សព្វផ្សាយការងារទាំង ២ ចំណុចខាងលើ ជូនដល់ បុគ្គលិកសង្កាត់ ប្រជាការពារ ប្រធានភូមិ ១៨ ភូមិ និងប្រធានសហគមន៍ទាំង១០ ៕