ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​១៣ ជូន​ពលរដ្ឋ​ទ័ល​លំបាក ១​គ្រួសារ នៅ ឃុំ​មហាលាភ ស្រុក​កោះសូទិន​

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​១៣ ជូន​ពលរដ្ឋ​ទ័ល​លំបាក ១​គ្រួសារ នៅ ឃុំ​មហាលាភ ស្រុក​កោះសូទិន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖​នៅ​ព្រឹក​ថ្ងៃ ទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា រួម​និង​ព្រះ​វត្តមាន​មេគណ​ខេត្ត អនុប្រធាន សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា រួម​នឹង​ព្រះ​មន្ត្រី​សង្ឃ​នៃ​សាលា​គណ សាលា​អនុគណ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួម​ប្រគល់​ផ្ទះ​បន្ទាប់​ទី​១៣ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និង សាលា​គណ​ខេត្ត ជូន ពលរដ្ឋ​ទ័ល​លំបាក ១​គ្រួសារ ឈ្មោះ ជួន សាវឿន អាយុ ៤២​ឆ្នាំ រស់នៅ ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ។​

​គូរ​បញ្ជាក់ថា ផ្ទះ​មនុស្សធម៌​បន្ទាប់​ទី​១៣ ខាងលើ គឺជា​ប្រភេទ​ផ្ទះ​ឈើ​ខ្ពស់​ផុត​ពី​ដី ប្រក់​ស័ង្កសី​ភ្លីធំ (​ទំហំ​៤​ម × ៦​ម​) ១​ខ្នង តម្លៃ​ប្រមាណ ១០,០០០,០០០ រៀល ជា​ថវិកាបដិភាគ របស់​សាខា សាលា​គណ អនុសាខា​ស្រុក​សាលា​អនុគណ ចៅអធិការ​វត្ត​ទូទាំង​ស្រុក​កោះសូទិន រួម​និង​សប្បុរសជន​។ ក្នុងនោះ ឯកឧត្តម ក៏បាន​ផ្តល់​បន្ថែម​ជា​សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន​គ្រួសារ លោក ជួន សាវឿន សម្រាប់​សង្កត់​ផ្ទះ​ថ្មី​នេះ រួមមាន​: អង្ករ ៥០​គ​ក្រ​, ត្រីខ ២០​កំប៉ុង​, ទឹកត្រី ១២​ដប ទឹកស៊ីអ៊ីវ ១២​ដប​, មី ២​កេស​, ឃី​ត ២​សម្រាប់​, អាវយឺត ១២, ម៉ាស់ ២​ប្រអប់ , សម្ភារ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០,០០០​រៀល ។​

​ដោយឡែក លោកតា លោកយាយ ដែល​ចូលរួម​ជា​សាក្សី ក្នុង​ពិធី​ប្រគល់​-​ទទួល​ផ្ទះ​ថ្មី​នេះ ចំនួន ១២​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល