ខេត្តព្រៃវែង ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ អមដំណើរដោយលោក ឡុច វិរៈ អនុប្រធានសមាគមជួសមុខលោក ហុឹម សារុំ ប្រធានស្តីទីសមាគមន៍រាជសីហ៍សាខាខេត្តព្រៃវែង និងសហការី បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រកំពុងខ្វះខាត ចំនួន៣គ្រួសារ ភូមិលេខ១ សង្កាត់កំពុងលាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
អំណោយក្នុងមួយគ្រួសារទទួលបាន៖
១-អង្ករចំនួន២៥គីឡូក្រាម
២-ត្រីខចំនួន ១យួរ
៣-អំបិលចំនួន ១គីឡូក្រាម
៤-ស្ករសចំនួន ១គីឡូក្រាម
៥-ទឹកសុទ្ធ២យួរ
៦-ទឹកត្រី១យួរ
៧-ទឹកត្រី១យួរ
៨-មីចំនួន១កេះ
បងប្អូនទាំង០៣គ្រួសារ បានសម្តែងនូវក្ដីរំភើបរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងសូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។