ទាន់ហេតុការណ៍
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​សាសនា​គ្រិស្ត​នៅ​កម្ពុជា ដែល​ពិធី​នេះ បាន​រៀបចំ​ធ្វើឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ហៅ​ព្រឹត្តិការណ៍​នោះ​ថា «​មរតក​ដំណឹង​ល្អ ១០០​ឆ្នាំ​(១៩២៣-២០២៣)»​។​

​ជា​ការចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទរកថា​សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​។ សម្តេច​តេជោ​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ សល់​តែ​៩៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​ហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​នេះ គឺជា​ជំនួប​លើក​ទី​៥​ហើយ រវាង​សម្តេច និង​គ្រិស្តបរិស័ទ ដែល​កន្លងមក​តែងតែ​មាន​ការជួប​ជា​ប្រចាំ​ឆ្នាំ ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​រយៈពេល​៣​ឆ្នាំ​កន្លងមក​នេះ​ដោយសារកូ​វីដ​១៩ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​វត្តមាន​គ្រិស្តសាសនា​នៅ​កម្ពុជា គឺជា​ការ​អរគុណ​ដល់​ព្រះ​យេស៊ូ​។ ការជួបជុំ​អបអរសាទរ​នេះ​១០០​ឆ្នាំនេះ ក៏​ជា​ការបង្ហាញ​ឱ្យ​ពី​ការរីកចម្រើន​លើ​ផ្នែក​ជំនឿ​សាសនា​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា គ្រិស្តបរិស័ទ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​លើ​កិច្ចការ​សង្គម​នៅ​កម្ពុជា ដូចជា​បញ្ហា​សង្គម​ការអភិវឌ្ឍន៍​ធនធានមនុស្ស​វិស័យ​មនុស្សធម៌ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន រាជរដ្ឋាភិបាល បាន​គាំពារ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ហើយ​បាន​ផ្តល់​សិទ្ធិសេរីភាព​យ៉ាង​ទូលំ​ទូលាយ​ដល់​គ្រប់​សាសនា ទាំងអស់​ដែល​បាន​នឹង​កំពុង​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​។​កម្ពុជា​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ ទោះបី​មាន​ជំនឿ​សាសនា​ខុសគ្នា តែ​បាន​រួមរស់​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​មិនមាន​ជម្លោះសាសនា​អ្វី​ឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ​ដល់​គ្រិស្តបរិស័ទ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នា​ពេល​កន្លងមក​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ថ្ងៃ​ជ័យជម្នះ​៧​មករា មិន​ត្រឹមតែ​ជួយ​ឱ្យ​ជីវិត​ពលរដ្ឋ​ខ្មែរ​បាន​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ឱ្យ​សាសនា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​រស់​ឡើង​វិញ​ផងដែរ​។​

​សម្តេច​តេ​ជោបាន​សង្កត់​ធ្ងន់​ថា ជម្លោះ​សាសនា គឺជា​មហន្តរាយ​មួយ​ដ៏​ធំធេង ដែល​មិន​អាច​ឱ្យ​កើត​មាន​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេជោក៏បាន​ថ្លែង​នូវ​ការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គ្រិស្ត​ត្រូវ​សាមគ្គី​គ្នា​ទាំង​ផ្ទៃក្នុង និង​ជាមួយ​សាសនា​ដទៃ ដោយ​ឈរ​លើ​គោលការណ៍​សុខដុម​នីយកម្ម ហើយ​សង្ឃឹមថា ថ្នាក់ដឹកនាំ​គ្រិស្ត​នៅ​កម្ពុជា នឹង​ជ្រើស​តំណាង​មួយ ដើម្បី​ជជែក​ជាមួយ​សាសនា​ដទៃ ក៏ដូចជា​អាជ្ញាធរ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​បងប្អូន​គ្រិស្តសាសនា​ទាំងអស់ជួ​បតែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល