ស្រុកពេជ្រាដា ÷នៅថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព .ស.២៥៦៦ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣នៅសាលាស្រុពេជ្រាដា ក្រោមអធិបតីភាព ឯក ឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគីរី ឯក ឧត្តម ញ៉ន សិទ្ធ អភិបាលរងនៃគណ:អភិបាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគីរី លោក ហេង ស៊ីណា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តសមាជិកក្រុមប្រឹក្សាស្រុក សមាជិក សមាជិកា កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ លោកមេឃុំ លោក មេភូមិ និងភ្ញៀវកិត្តិយស ។
មតិស្វាគមន៍លោក វណ្ណា ម៉ាប់ អភិបាល នៃគណ: អភិបាលស្រុកពេជ្រាដា បានលើកឡើងនូវចំនុចខ្លាំង និងចំនុចខ្សោយ និងការអភិវឌ្ឍន៍ក្នុងស្រុកទាំងមូលជូនគណ:អធិបតីបានជ្រាបជាព័ត៍មាន ។
លោក ហេង ស៊ីណា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទីបានឡើងអាន នូវសេចក្តីប្រកាសលេខ ៤១៧៩ ប្រក ចុះថ្ងៃពុធ ទី៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ស្តីពីការតែងតាំងមន្ត្រីរាជការ ។ ប្រកាសលេខ០៦០ ប្រក ចុះថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព . ស ២៥៦៦ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ប្រកាសប្រគល់ភារ:កិច្ចជូន
១.លោក អ៊ាន ស៊ានអន អភិបាលរងស្រុកថ្មី
២. លោក យ៉ាន សំណាង អភិបាលរងស្រុកថ្មី
៣. លោក កែវ បូរ៉ាន់ អភិបាលរងស្រុកថ្មី
មតិប្តេជ្ញាចិត្តចំពោះលោកអភិបាលស្រុករងថ្មីទាំងបីខិតខំប្រឹងប្រែងជួយពង្រឹងការងារស្នូលរបស់គណះបព្ជារការឯកភាពស្រុកនិងខិតខំប្រឹងប្រែងជួយការងារមូលដ្ឋានដើម្បីបំម្រើប្រជាពលរដ្ឋអោយអស់ពីកម្លាំងកាយចិត្តពិសេសលុបបំបាត់អោយទាល់តែបានរាល់នូវល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។
មតិផ្តាំផ្ញើរបស់ឯក ឧត្តម ញ៉ន សិទ្ធអភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគីរីណែនាំផ្តាំផ្ញើតប្រកបដោយខ្លឹមសាដ៏មនសារ:សំខាន់សម្រាប់គ្រប់វិស័យដើម្បីចង្អុលបង្ហាញលើការងាររបស់រដ្ឋបាលស្រុក ប្រកបដោយប្រសិទិ្ធភាព ក្នុងការដឹកនាំស្រុកទាំង មូលពិសេសត្រូវសម្រេចអោយបាននូវយន្តការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចុះមកត្រូវអនុវត្តអោយានតម្លាភាព និងដោយទទួលខុសត្រូវអោយបានខ្ពស់បំផុត ។
មតិផ្តាំផ្ញើរជាចុងក្រោយត្រូវខិតខំយកចិត្តទុក្ខដាក់នូវសាមគ្គីភាពផទៃក្នុង និងត្រូវរៀបចំនូវសណ្តាប់ធ្នាប់សាធារណ:សន្តិសុខសុវត្ថភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងពេលបោះឆ្នោតនាពេលខាងមុខ៕