ខណៈពេលអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពសកម្មភាពល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែង ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ស្រាប់តែមានបុរសម្នាក់ បានស្ទុះមកប្រើអំពីហិង្សា និងឆក់យកទូរស័ព្ទរបស់អ្នកសារព័ត៌មាន បោកកំទេចចោល បណ្តាលអោយខូចខាតទាំងស្រុង ។ លើសពីនោះទៀត បុរសរូបនោះនៅបានជេរប្រមាថមកលើអ្នកសារព័ត៌មាន និងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរថែមទៀត ។
អ្នកសារព័ត៌មានទាំងពីររូប គឺលោក ស៊ិន ខ្វានឆា និងលោក អ៊ុន ចាន់ថា នៃអង្គភាព សារព័ត៌មានរស្មីក្រុងតាខ្មៅ ។
យោងទៅតាមការអោយដឹងពីគណនីហ្វេសប៊ុករបស់លោក ខ្វាន់ឆា ស៊ិន បានអោយដឹងថា រូបលោក នឹងលោក អ៊ុន ចាន់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានវង់សង្វៀនល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែង ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ លោកក៏បានបានចុះទៅយកព័ត៌មាន និងផ្តិតយករូបភាពជាក់ស្តែង ប្រយោជន៍ដើម្បីរាយការណ៍ជូនអាជ្ញាធរ ដើម្បីលោកចាត់វិធានការបង្ក្រាប ។ ប៉ុន្តែខណៈពេលលោកទៅទីតាំង និងទាញយករូបភាពថតវីដេអូ ក៏ស្រាប់តែត្រូវបុរសម្នាក់ បានមកជេរប្រមាថ ប្រទាញប្រទង់ ឆក់យកព័ត៌មានបោកកំទេចចោល បណ្តាលអោយខូចខាតទាំងស្រុង ។
ជនសង្ស័យបង្ក ត្រូវបានគេដឹងថា មានឈ្មោះ រស់ រស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រៃកថ្មី ។
ជនរងគ្រោះទាំងពីរសង្ឃឹមថា អាជ្ញាធរ អាជ្ញាធរសង្កាត់ព្រែកប្រា និង ខណ្ឌច្បារអំពៅ នឹងជួយរកយុត្តិធម៌ជូនលោកជាក់ជាពុំខាន ៕